កីឡា
ឡេង ណូរ៉ា និង រ៉េត លីហេង ជាកីឡាករក្មេងជាងគេក្នុងក្រុមជម្រើសជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រតាមរយៈការផ្តល់សញ្ជាតិខ្មែរដល់កីឡាករបរទេស៣នាក់ទៀតដើម្បីជួយពង្រឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាសម្រាប់ការប្រកួតពានរង្វាន់ ASEAN Mitsubishi Electric Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ខ្សែការពារ Takaki Ose (ភ្នំពេញក្រោន) ខ្សែប្រយុទ្ធ Andres Nieto (ភ្នំពេញក្រោន) និងខ្សែប្រយុទ្ធ Abel Kader Coulibaly (ដង្កោសែនជ័យ) ទទួលបានសញ្ជាតិខ្មែរ បន្ថែមលើកីឡាករ៣នាក់ស្រាប់គឺខ្សែការពារ Hikaru Mizuno (ព្រះខ័នរាជស្វាយរៀង) កាន់ ម៉ូ (វិសាខា) និង យូឌៃ អូកាវ៉ា)។
អាយុជាមធ្យមរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺ ២៥.១២ ប៉ុន្តែខ្សែការពារ ឡេង ណូរ៉ា អាយុ២០ឆ្នាំ និងអ្នកចាំទី រ៉េត លីហេង អាយុ២០ឆ្នាំ ជាកីឡាករក្មេងជាងគេក្នុងចំណោមកីឡាករ២៦នាក់។
អ្នកចាំទី
- ហ៊ុល គីមហ៊ុយ (វិសាខា) អាយុ២៤ឆ្នាំ
- វីរៈ ដារ៉ា (ព្រះខ័នរាជស្វាយរៀង) អាយុ២១ឆ្នាំ
- រ៉េត លីហេង (ណាហ្គាវើលដ៍) អាយុ២០ឆ្នាំ

ខ្សែការពារ
- Hikaru Mizuno (ព្រះខ័នរាជស្វាយរៀង) អាយុ៣៣ឆ្នាំ
- តាំង ប៊ុនឆៃ (បឹងកេត) អាយុ២១ឆ្នាំ
- កាន់ ម៉ូ (វិសាខា) អាយុ៣២ឆ្នាំ
- សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង) អាយុ២៨ឆ្នាំ
- សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង) អាយុ២៩ឆ្នាំ
- យ៉ើ ម៉ូស្លីម (ភ្នំពេញក្រោន) អាយុ២៥ឆ្នាំ
- សឿត បារាំង (ភ្នំពេញក្រោន) អាយុ២៥ឆ្នាំ
- ឡេង ណូរ៉ា (វិសាខា) អាយុ២០ឆ្នាំ
- Takaki Ose (ភ្នំពេញក្រោន) អាយុ២៩ឆ្នាំ

ខ្សែបម្រើ
- យូឌៃ អួកាវ៉ា (ភ្នំពេញក្រោន) អាយុ២៨ឆ្នាំ
- អន ចាន់ប៉ូលីន (ភ្នំពេញក្រោន) អាយុ២៦ឆ្នាំ
- គីម សុខយុទ្ធ (ព្រះខ័នរាជស្វាយរៀង) អាយុ២៥ឆ្នាំ
- មិន រតនៈ (ព្រះខ័នរាជស្វាយរៀង) អាយុ២២ឆ្នាំ
- អ៉ិន សុដេវិត (វិសាខា) អាយុ២៦ឆ្នាំ
- ស៊ិន កក្កដា (វិសាខា) អាយុ២៤ឆ្នាំ
ខ្សែប្រយុទ្ធ
- លឹម ពិសុទ្ធ (ភ្នំពេញក្រោន) អាយុ២៣ឆ្នាំ
- សៀង ចន្ធា (បឹងកេត) អាយុ២២ឆ្នាំ
- Nick Taylor (ព្រះខ័នរាជស្វាយរៀង) អាយុ២៦ឆ្នាំ
- សារ ទី (វិសាខា) អាយុ២២ឆ្នា
- ស រតនា (វិសាខា) អាយុ២២ឆ្នាំ
- Andres Nieto (ភ្នំពេញក្រោន) អាយុ២៨ឆ្នាំ
- ហាវ សុខនេត្រ (ដង្កោសែនជ័យ) អាយុ២១ឆ្នាំ
- Abel Kader Coulibaly (ដង្កោសែនជ័យ) អាយុ៣១ឆ្នាំ
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ