Connect with us

កីឡា

ជាប្រវត្តិ​សាស្ត្រដំបូង! នារីកម្ពុជា លត់ ទីម័រ​ខាង​កើត៣​គ្រាប់ ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ASEAN Women’s Cup 2024

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា បាន​​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ ASEAN Women’s Cup 2024 បន្ទាប់​ពី​បាន​យក​ឈ្នះ ក្រុម​នារី​ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

គ្រាប់​បាល់ទី១​រក​បាន​ដោយ​កីឡាការិនី សឿន វិផា សម្រាប់​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៣៦ និង​​២​គ្រាប់​ទៀត​​រក​បាន​ដោយ​កីឡាការិនី ពឿន គន្ធា នៅ​នាទី៧៤​ និង​នាទី​៩០​តាម​រយៈ​ការ​ស៊ុត​យ៉ាង​ស្អាត​ទាំង​ពីរ​គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ជ័យជម្នះ​នេះ ក្រុម​នារី​កម្ពុជា​បាន​បង្កើត​​​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ពាន​រង្វាន់ ASEAN Women’s Cup បន្ទាប់ពី​បង្កើត​កំណត់​ត្រា​ម្តង​​ហើយ​​​ក្នុង​ការ​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

អ្វី​ដែល​កាន់​តែ​ពិសេស ក្រុម​នារី​កម្ពុជា​បាន​ធានា​កៅអី​ដោយ​ស្វ័យ​ប្រវត្តិ​ឈាន​ទៅ​ពាន​រង្វាន់​នារី​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន​គឺ ASEAN Women’s Championship ដែល​មាន​ក្រុម​ខ្លាំង ហ្វីលីពីន ថៃ និង វៀតណាម កំពុង​រង់​ចាំ​នៅ​ឆ្នាំ​២០២៥។

សូម​បញ្ជាក់​ថា ពាន​រង្វាន់ ASEAN Women’s Cup 2024 នឹង​ជ្រើស​រើស​យក​៣​ក្រុម​គឺ​លេខ​១ លេខ​២ និង​លេខ​៣ ឡើង​ទៅ​កាន់​ពាន​រង្វាន់ ASEAN Women’s Championship។ ជាក់​ស្តែង ក្រុម​នារី​កម្ពុជា​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​មាន​ន័យ​ថា បើ​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ទទួល​បាន​លេខ១ ឬ​បើ​ចាញ់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២៕

កីឡាការិនី ពឿន គន្ធា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម