Connect with us

កីឡា

ពាន​រង្វាន់​ស្វាយរៀង​ខាប់ ចាប់​ផ្តើម​រដូវ​កាល​ទី​៧

បានផុស

នៅ

សហភាពសម្ព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានប្រកាសជូនដំណឹងដល់ប្រធានសមាគមក្រុមបាល់ទាត់ក្នុងខេត្តស្វាយរៀង អំពីកាលបរិច្ឆេទនៃការរៀបចំការប្រកួតស្វាយរៀងខាប់ លើកទី៧ ដើម្បីឲ្យក្រុមទាំងអស់ត្រៀមខ្លួនរួចរាល់ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការចូលរួមការប្រកួតក្នុងពានរង្វាន់ស្វាយរៀង​ខាប់ ក្រុមទាំងអស់ត្រូវបំពេញការលក្ខខណ្ឌ ដែលគណៈកម្មការរៀបចំការប្រកួតបានកំណត់។ ការដាក់លក់ពាក្យ​ចូល​រួម​ប្រកួតចាប់​ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ លក្ខខណ្ឌចូលរួមក្នុងការប្រកួតក្រុមទាំងអស់ត្រូវតែស្ថិតក្នុងខេត្តស្វាយរៀង កីឡាករទាំងអស់ត្រូវមានសញ្ជាតិខ្មែរ ហើយមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ត្រូវមានថ្ងៃកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩។ កីឡាករទាំងអស់អាចជាមន្ដ្រីរាជការ មហាជន បុគ្គលអង្គការ ក្រុមហ៊ុន និងគ្រិះស្ថាននានា ក្នុងខេត្តស្វាយរៀង។

កីឡាករទាំងអស់ត្រូវមានទីលំនៅឬអាស័យដ្ឋានបច្ចុ្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតរយៈពេល១២ខែ ដោយត្រូវមានលិខិតបញ្ជាក់ទីលំនៅទីចៅសង្កាត់ មេឃុំ និងនគរបាលប៉ុស្ដិ៍។ ចំពោះកីឡាកររស់នៅក្រៅទីខេត្តស្វាយរៀង អាចចុះឈ្មោះបានត្រឹម៥នាក់ និងអាចមានសិទ្ធិចូលរួមលើទីលានប្រកួតបានតែ៣នាក់។ ក្រុមទាំងអស់អាចមានកីឡាករសរុបច្រើនជាង២២នាក់ និងមន្រ្ដីក្រុមចំនួន៨នាក់។ ចំពោះកីឡាករអាជីព ដែលធ្លាប់លេងនៅក្នុងក្របខណ្ឌ​ខេមបូឌានព្រីមៀរ​លីគ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្នមិនអនុញ្ញាតឲ្យចូលរួមការប្រកូតឡើយ។

ការប្រកូតពានរង្វាន់ស្វាយរៀង​ខាប់ លើកទី៧ នឹងធ្វើឡើងនៅ២ទីលានក្នុងនោះមានទីលានកីឡដ្ឋានខេត្តស្វាយរៀង និងទីលាននិងទីលានវិទ្យាល័យ ស្វាយរំពារ៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម