Connect with us

កីឡា

ត្រៀមខ្លួន សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នៅខេត្តសៀមរាប

បានផុស

នៅ

ស្វាគមន៍ការត្រឡប់មកវិញនៃព្រឹត្តការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥! ក្រោយពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំ ៤ លើកមកហើយ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងវិលត្រឡប់មកកាន់ខេត្តសៀមរាប ជាថ្មីម្តងទៀត ដើម្បីបង្ហាញពីល្អឥតខ្ចោះ និងភាពអស្ចារ្យ នៃក្បាច់គុនបុរាណខ្មែរ ដល់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខ ដូចជា ព្រំ សំណាង, ឈាង ល្វៃ, សុខធី, រីន ដេវីដ ព្រមទាំងកីឡាករល្បីៗជាច្រើននាក់ទៀត នឹងចូលរួមអង្រួនសង្វៀន ដើម្បីដណ្តើមយកខ្សែក្រវាត់ជើងឯកពិភពលោក។ ពួកគេនឹងត្រូវប្រកួតជាមួយ ជើងខ្លាំងៗ មកពីបណ្តាប្រទេសនានា ដែលនឹងធ្វើឱ្យការប្រកួតកាន់តែមាន ភាពស្វិតស្វាញ និង រំភើប។

ការប្រកួតដ៏អស្ចារ្យនេះ រៀបចំឡើងដោយមានការឧបត្ថម្ភ ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈកីឡា វី អាកទីវ។ ការប្រកួតនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប វេលាម៉ោង ៦ ល្ងាចតទៅ ផ្សាយផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Kun Khmer និង Krud Beer។

អ្វីដែលកាន់តែពិសេសនោះគឺ ការចូលទស្សនា គឺមិនគិតថ្លៃ ហើយអ្នកទស្សនា ក៏អាចរីករាយ ជាមួយនឹងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ ពី វឌ្ឍនៈ ប៊្រូវើរី ផងដែរ។

សូមអញ្ជើញមកទាំងអស់គ្នា ដើម្បីគាំទ្រ កីឡាគុនខ្មែរ ជាមួយ គ្រុឌ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម