Connect with us

កីឡា

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​កម្ពុជា​បាន​ធានា​កៅអី​ឡើង​ ​ពាន​រង្វាន់​នារី​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន ASEAN Women’s Championship 2025 ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​ឈ្នះ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-០ ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ពាន​រង្វាន់ ASEAN Women’s Cup នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់ ASEAN Women’s Cup 2024 ​គឺ​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​នារី​អាស៊ាន​កម្រិត​ទី២ ដែល​ត្រូវ​ជ្រើស​រើស​យក​៣​ក្រុម​ឡើង​ទៅ​កាន់​ពាន​រង្វាន់ ASEAN Women’s Championship នៅ​ឆ្នាំ​២០២៥​ដែល​មាន​ក្រុម​ខ្លាំង ហ្វីលីពីន វៀតណាម និង​ថៃ កំពុង​រង់ចាំ។

ក្រុម​ដែល​ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​៣​​ក្នុង​ពាន​រង្វាន់ ASEAN Women’s Cup 2024 ទទួល​បាន​កៅអី​ឡើង​ទៅ​កាន់​ពាន​រង្វាន់ ASEAN Women’s Championship ដូច្នេះ​ក្រុម​បាល់ទាត់​នារី​​កម្ពុជា​បានឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ស្ថិត​នៅ​លំដាប់​កំពូល​ទាំង​២ហើយ។ ទោះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ឈ្នះ ឬ​ចាញ់ ក៏​ដោយ។

ក្រុម​បាល់ទាត់​នារី​កម្ពុជា​កំពុង​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ពាន​រង្វាន់​នារី​អាស៊ាន​កម្រិត​ទី​២នេះ។ កាល​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា​បាន​ស្មើ​ជា​មួយ ឥណ្ឌូណេស៊ី ០-០ និង​​បាន​យក​ឈ្នះ ម៉ាឡេស៊ី ដោយ​លទ្ធផល ១-០ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​នេះ​ជា​កំណត់​ត្រា​ថ្មី​។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​កម្ពុជា រឹត​តែ​ធ្វើ​បាន​ល្អ​ថែម​ទៀត​ដោយ​បាន​លត់​ក្រុមនារី​ទីម័រខាង​កើត ដោយ​លទ្ធផល ៣-០ ដើម្បី​បង្កើត​កំណត់​ត្រា​ថ្មី​​មួយ​ទៀត​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ដែល​ត្រូវ​ជួប​ក្រុម​នារី​ឥណ្ឌូណេស៊ី ជា​ថ្មី បន្ទាប់​ពី​ឥណ្ឌូណេស៊ី បាន​យក​ឈ្នះ សិង្ហបុរី ដោយ​លទ្ធផល​ ៣-0 ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា។

នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ​២០២៣ ក្រុម​បាល់ទាត់​នារី​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​កីឡា​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្រោយ​ចប់​ស៊ីហ្គេម ក្រុម​នារី​កម្ពុជា​ត្រូវ​បាន​រំសាយ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្កើត​ឲ្យ​ការ​ប្រកួត​លីគ​នារី​ឡើង​វិញ​ដែល​ជា​ឱកាស​សម្រាប់​កីឡាការិនី​បាល់ទាត់​កម្ពុជា​បង្ហាញ​សមត្ថភាព។ ការ​ប្រកួត​លីគ​នារី​នេះ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ជួយ​ឲ្យក្រុម​បាល់ទាត់​នារី​កម្ពុជា​មាន​គុណភាព​ល្អ។

ដូច្នេះ​នៅ​ឆ្នាំ​២០២៥​ខាង​មុខ ក្រុម​បាល់ទាត់​នារី​កម្ពុជា​មាន​ភារកិច្ច​ប្រកួត​ក្នុង​ពាន​រង្វាន់ ASEAN Women’s Championship និង​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ៕

កីឡាការិនី ពឿន គន្ធា កំពុង​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ (៣​គ្រាប់)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម