Connect with us

កីឡា

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

បានផុស

នៅ

ការប្រកួត​កីឡាបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្សមាន២ក្រុមចូលរួម​ប្រកួតក្នុងឆ្នាំនេះ​គឺ ក្រុម A និង B បន្ទាប់​ពី​ពួក​គេ​បាន​ទៅ​ហ្វឹក​ហាត់​រយៈ​ពេល​វែង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ មកដល់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានចេញទៅហ្វឹកហាតនៅ​ប្រទេស ឥណ្ឌូណេសុី ដើម្បី​ប្រជែងតំណែងម្ចាស់ជើងឯកក្នុងឆ្នាំ២០២៤។ ក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ កាលពីឆ្នាំមុន ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

គ្រូជំនួយបញ្ជាការដ្ឋានអង្គរក្ស A លោក​ ជួន នាង បានប្រាប់«កម្ពុជាថ្មី»ថា៖«ចំពោះក្រុមរបស់ខ្ញុំគោលដៅគឺជ័យលាភីលេខ១ ព្រោះកាលពីឆ្នាំមុនក្រុមខ្ញុំបានត្រឹមលេខ៣ ហើយឆ្នាំនេះត្រូវតែបេ្ដជ្ញាធ្វើមិចឲ្យបានលេខ១ឬលេខ២»។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A បានត្រៀមខ្លួនល្អក្នុងឆ្នាំនេះ ក្រោយសហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយ​ចំនួន​ដោយតម្រូវឲ្យក្រុមនីមួយៗ អាចដាក់កីឡាករកម្រិត A លេងនៅក្នុងទីលាន បានចំនួន២នាក់ និងកីឡាករបរទេសបាន១នាក់ ដូច្នេះក្រុមបញ្ជាការដ្ឋានអង្គរក្សអាចដាក់កីឡាករមានគុណភាពនិងកីឡាករបរទេសដើម្បីជួយក្រុមបន្ថែម។

លោក​ ជួន នាង បានបន្ថែមថា៖«ក្រុមកីឡាកររបស់ខ្ញុំទើបតែត្រឡប់មកពីហ្វឹកហាត់នៅឥណ្ឌូណេសុី ប៉ុន្តែអ្នកប៉ះសេក្នុងក្រុមនៅខ្ចី។ ចំពោះបច្ចេកទេសហ្វឹកហាត់នៅឥណ្ឌូណេសុីល្អ បន្ទាប់ហាត់សមត្ថភាព ពួកគេក៏មានការកើនឡើង»។

ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស A ស្ថិតក្នុងពូល B រួមមានក្លិបកីឡាបាល់ទះលោកតាឌីខេត្តព្រះវិហារ, ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម