កីឡា
Ashley Young អាចលេងប៉ះកូនប្រុសបង្កើតរបស់ខ្លួនក្នុងពាន FA Cup
កីឡាករ Ashley Young អាចនឹងលេងតទល់ជាមួយកូនប្រុសបង្កើតរបស់ខ្លួនអាយុ១៨ឆ្នាំ កីឡាករ Tyler ក្នុងការប្រកួតជុំទី៣ ពានរង្វាន់ FA Cup បន្ទាប់ពីក្លិប Everton ចាប់ឆ្នោតប៉ះក្លិប Peterborough។

កីឡាករ Tyler ដែលបានចុះហត្ថលេខាលេងឲ្យក្លិបនៅរដូវក្តៅ អាចនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ FA Cup ប៉ះឪពុកបង្កើតរបស់ខ្លួន។ លោក Ashley Young បច្ចុប្បន្នមានអាយុ៣៩ឆ្នាំ ប៉ុន្តែនៅបន្ដអាជីពបាល់ទាត់ ទោះបីមិនសូវទទួលបានឱកាសច្រើនក្នុងការបង្ហាញខ្លួននៅលើទីលានក៏ដោយ។ កីឡាករវ័យចំណាស់រូបនេះធ្លាប់ឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០១៦ ពេលកំពុងលេងឲ្យក្លិបបិសាចក្រហម Manchester United។

កីឡាករ Ashley Young បានសរសេរក្នុងប្រព័ន្ធផ្សព្វផ្សាយ X ថា ៖«អស្ចារ្យ សុបិនអាចក្លាយជាការពិត»។
វាជារឿងដ៏កម្រដែលឪពុក និងកូន អាចលេងបាល់ទាត់អាជីពទល់មុខគ្នាក្នុងការប្រកួតផ្លូវការបែបនេះ។ វានឹងបង្កើតជាប្រវត្តិសាស្រ្ដថ្មីមួយផងក្នុងវិស័យបាល់ទាត់។ សង្ឃឹមថា អ្វីៗនឹងក្លាយជាការពិត ហើយកីឡាករ Tyler នឹងអាចលេងទល់នឹងឪពុករបស់ខ្លួន៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី