កីឡា
Andres Neito បង្ហាញសារសន្យាចំពោះកម្ពុជា ក្រោយក្លាយជាខ្មែរ
កីឡាករកូឡុំប៊ី Andres Neito របស់ក្លិបភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្តល់សញ្ជាតិខ្មែរដើម្បីក្លាយជាកីឡាករជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ បន្ទាប់ពីរូបគេបានប្រកបអាជីពបាល់ទាត់នៅទីនេះអស់រយៈពេល៥ឆ្នាំ។

ក្រោយទទួលបានសញ្ជាតិខ្មែរ និងពាក់អាវជម្រើសជាតិកម្ពុជា Neito បានបង្ហាញថា នេះជាដំណាក់កាលដ៏វិសេសវិសាលបំផុតនៅក្នុងអាជីពបាល់ទាត់របស់ខ្លួន ហើយជាក្តីសុបិនក្លាយជាការពិត។
កីឡាករបានរៀបរាប់នៅលើ Instagram របស់ខ្លួនដោយមានខ្លឹមសារថា ៖«ខ្ញុំកំពុងរស់នៅក្នុងដំណាក់កាលដ៏រំភើប និងវិសេសវិសាល បន្ទាប់ពីប្រកបអាជីពបាល់ទាត់រយៈពេល៥ឆ្នាំនៅកម្ពុជា។ ទីបំផុតខ្ញុំបានក្លាយជាប្រជាជនកម្ពុជាដែលជាសុបិនក្លាយជាការពិត។ សម្រាប់សុបិននេះ ខ្ញុំពិតជាថ្លែងអំណរគុណជាពិសេសដល់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានបើកទ្វារទទួលយកខ្ញុំចូលមកទឹកដីកម្ពុជាដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្ញុំ»។

កីឡាករបានបន្តថា ៖«ខ្ញុំពិតជាអរគុណជាអនេកដល់ព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់គ្នាដែលបានរួមចំណែកនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំដ៏ភ្លឺស្វាងទាំងពេលនេះ និងអនាគត។ ខ្ញុំសន្យាទុកជាមុនសម្រាប់ការតំណាងឲ្យប្រទេសដ៏ស្រស់ស្អាតមួយនេះប្រកបដោយគារវកិច្ច វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ ខ្ញុំនៅតែបន្តប្រកាន់ភ្ជាប់នូវប្រទេសកំណើតរបស់ខ្ញុំគឺកូឡុំប៊ី»។
ខ្សែប្រយុទ្ធ Andres Neito បានចូលរួមជាមួយក្លិបភ្នំពេញក្រោនតាំងពីឆ្នាំ២០២០ ដោយបានបង្ហាញខ្លួននៅលើទីលាន៨០ដង ក្នុងនោះរកបាន៥៥គ្រាប់ គិតត្រឹមចុងឆ្នាំ២០២៤ និងជួយឲ្យក្លិបទទួលបានសមិទ្ធផលជាច្រើន។ រូបគេបានឈ្នះជើងឯកលីគកំពូលកម្ពុជា២ដង ឈ្នះជើងឯកខេមបូឌានស៊ុបភើខាប់២ដង និងឈ្នះជើងឯកខេមបូឌានលីគខាប់២ ដង ព្រមទាំងបានជួយក្លិបឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Cup រដូវកាល២០២៣-២៤ប្រចាំតំបន់អាស៊ាន៕




អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ