កីឡា
ម្ចាស់ខ្សែក្រវាត់ពិភពលោក១០ខ្សែ Crawford ប្រកួត១៧ឆ្នាំមិនទាន់ចាញ់
គិតមកទល់ពេលនេះ កីឡាករ Terence Crawford កំពុងកាន់កាប់កំណត់ត្រាដ៏អស្ចារ្យ ក្រោយប្រឡូកក្នុងការប្រកួតកម្រិតអាជីពអស់រយៈពេល១៧ឆ្នាំ មិនទាន់ស្គាល់បរាជ័យម្តងណាឡើយ។

Terence Allan Crawford កើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៧ ជាអ្នកប្រដាល់សកលអាជីពជនជាតិអាមេរិក។លោកបានកំពុងគ្រងជើងឯកពិភពលោក៤ប្រភេទទម្ងន់ផ្សេងគ្នា។ កំពូលអ្នកប្រដាល់រូបនេះស្ថិតក្នុងចំណោមកីឡាករប្រដាល់៣នាក់ទៀត ក្នុងប្រវត្តិសាស្ត្រ ជាមួយកីឡាករ Naoya Inoue និង Oleksandr Usyk ដែលមានខ្សែក្រវាត់ពិភពលោក៤ខ្សែក្នុងប្រភេទទម្ងន់២ផ្សេងគ្នា។
តាំងពីអាយុ៧ឆ្នាំ កីឡាករ Crawford បានប្រកួតកម្រិតយុវជនចំនួន៧០លើក ក្នុងនោះឈ្នះ៥៨លើក និងចាញ់១២លើក។ ក្នុងនាមជាអ្នកប្រដាល់ស្ម័គ្រចិត្ត រូបគាត់បានយកឈ្នះជើងខ្លាំង Mikey Garcia និង Danny García។ បន្ទាប់ពីបានឈ្នះការប្រកួតស្ម័គ្រចិត្តចំនួន៣លើក មុនពេលកីឡាអូឡាំពិកឆ្នាំ២០០៨ កីឡាករ Crawford បានក្លាយជាកីឡាករទម្ងន់ស្រាលកំពូលមួយរូបនៅក្នុងសហរដ្ឋអាមេរិក ទោះជាបីលោកបានចាញ់កីឡាករ Sadam Ali បានរារាំងដល់មហិច្ឆតាក្នុងការឈ្នះមេដាយអូឡាំពិក។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨ Crawford បានបង្ហាញខ្លួនជាអាជីពដំបូង ដោយបានផ្តួលកីឡាករ Brian Cummings ក្នុងទឹកទី១។ ក្រោយប្រកួតអស់រយៈពេល៥ឆ្នាំ និងបង្កើតកំណត់ត្រាឈ្នះ២០លើកជាប់គ្នា រូបគេទទួលបានឱកាសដណ្ដើមខ្សែក្រវាត់លើកដំបូង។ ការប្រកួតដណ្ដើមខ្សែក្រវាត់ NABO lightweight នៅទំនេរ កីឡាករ Crawford បានផ្ដួលកីឡាករ Alejandro Sanabria ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៦ ដើម្បីគ្រងខ្សែក្រវាត់ពិភពលោក។
មួយឆ្នាំក្រោយ រូបគេទទួលបានខ្សែក្រវាត់ WBO lightweight ក្រោយយកឈ្នះ Ricky Burns។ នៅឆ្នាំ២០១៥ កីឡាករ Crawford បានឈ្នះខែក្រវាត់ WBO light welterweight នៅទំនេរ ក្រោយយកឈ្នះកីឡាករ Thomas Dulorme។

ឆ្នាំ២០១៦ អ្នកប្រដាល់អាមេរិករូបនេះ បានយកឈ្នះកីឡាករអ៊ុយក្រែន Viktor Postol ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ WBC និង The Ring light welterweight។ មួយឆ្នាំបន្ទាប់ រូបគេបានបន្ដឈ្នះខ្សែក្រវាត់ WBA (Super) IBF light welterweight បន្ទាប់ពីផ្ដួលកីឡាករ Julius Indongo ក្នុងទឹក៣។ ឆ្នាំ២០១៨ រូបបានយកឈ្នះជើងខ្លាំងអូស្រ្ដាលី Jeff Horn ហើយគ្រងជាម្ចាស់ខ្សែក្រវាត់ WBO welterweight។
នៅឆ្នាំ២០២៤ កីឡាករ Crawford បានឈ្នះខ្សែក្រវាត់ WBA និង WBO interim light middleweight បន្ថែមទៀត ក្រោយយកឈ្នះកីឡាករអ៊ូសបេគីស្ថាន Israil Madrimov ក្រោយប្រកួត១២ទឹកពេញ។ បន្ទាប់ពីប្រឡូកក្នុងការប្រកួតអាជីពអស់រយៈពេល១៧ឆ្នាំ Crawford បានឡើងសង្វៀនចំនួន៤១លើក ឈ្នះទាំង៤១លើក ក្នុងនោះផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៣១លើក និងកំពុងគ្រងជាម្ចាស់ខ្សែក្រវាត់ចំនួន១០ខ្សែ៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ