កីឡា
ជើងខ្លាំងគុនខ្មែរ២រូបឡើងសង្វៀនទទួលបានរង្វាន់ផ្ទះល្វែង
កីឡាករគុនខ្មែរ ធឿន ធារ៉ា និង ឈុត សេរីវ៉ាន់ថង ជាកីឡាករប្រដាល់២នាក់ដែលឡើងប្រកួតទទួលបានរង្វាន់ផ្ទះល្វែង។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃខ្លួន និងរង្វាន់សម្រាប់ការប្រកួតគុនខ្មែរបានកើនឡើងខ្ពស់យ៉ាងឆាប់រហ័សដែលបានធ្វើឲ្យជីវភាពរបស់កីឡាករ កីឡាការិនីប្រដាល់គុនខ្មែរល្អប្រសើរជាលំដាប់។

តាមការឲ្យដឹងពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរថា ប្រហែលជា២ឆ្នាំចុងក្រោយ តម្លៃខ្លួនកីឡាករមួយចំនួនបានកើនឡើងពី៣០០ដុល្លាររហូតដល់១០០០ដុល្លារ ហើយកីឡាករខ្លះអាចឡើងដល់២០០០ដុល្លារ។ ប្រសិនបើបូកទាំងតម្លៃខ្លួន និងប្រាក់រង្វាន់ផងនោះ កីឡាករខ្លះអាចទទួលបាន២០០០ទៅ៣០០០ដុល្លារក្នុងមួយរាត្រី។
ជាការពិតណាស់ ក្រៅពីតម្លៃខ្លួន អ្នករៀបចំកម្មវិធី និងម្ចាស់ឧបត្ថម្ភបានរៀបចំរង្វាន់ផ្សេងៗទៀតដើម្បីជាការលើកទឹកចិត្តមានដូចជា ប្រាក់សុទ្ធ ម៉ូតូ រថយន្ត ដីឡូតិ៍ និងផ្ទៃល្វែងជាដើម។ ក្នុងនោះមានកីឡាករជាច្រើនទទួលបានរង្វាន់រថយន្តនារយៈពេល២ឆ្នាំចុងក្រោយ។ បើគិតលើការឡើងប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ផ្ទះល្វែងគឺមានកីឡាករ ធឿន ធារ៉ា និងឈុត សេរីវ៉ាន់ថង ទទួលបាន។

កាលពីធ្នូ ឆ្នាំ២០២២ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់នៅខេត្តសៀមរាបដោយមានរង្វាន់ជាផ្ទះល្វែង។ ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះ ឈុត សេរីវ៉ាត់ថង បានក្លាយជាម្ចាស់ផ្ទះល្វែង និងខ្សែក្រវាត់ បន្ទាប់ពីបានយកឈ្នះលើកីឡាករ ឃីម បូរ៉ា ដែលបានចំណាត់ថ្នាក់លេខ២ទទួលបានដីឡូត៍មួយប្លង់ (១០x២០ម៉ែត្រ)។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ 8 Men Tournament ជាលើកទី២ដែលមានរង្វាន់ផ្ទះមួយល្វែង។ ក្នុងមួយរាត្រី កូនសិស្សលោកគ្រូ អេ ភូថង បានផ្តួលដៃគូឲ្យសន្លប់ទាំង៣នាក់ដើម្បីទទួលបានខ្សែក្រវាត់អមដោយរង្វាន់ផ្ទះមួយល្វែង។

នៅចាំបានថា កាលពីចុងឆ្នាំ២០២៣ ធឿន ធារ៉ា បានផ្តួលកីឡាករ៣នាក់ក្នុងមួយរាត្រីដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ 8 Men Tournament លើកទី១ដែលមានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង។
ខ្លឹមសារខាងលើគឺសំដៅលើតែកីឡាករដែលបានឡើងប្រកួតដើម្បីទទួលបានរង្វាន់ផ្ទះល្វែងប៉ុណ្ណោះ ពីព្រោះមានកីឡាករខ្លះទទួលបានផ្ទះល្វែងតាមមធ្យោបាយផ្សេងដូចជាធ្វើជាតំណាងផ្សព្វផ្សាយ BA ជាដើម៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល