Connect with us

កីឡា

អ្នក​ប៉ះសេ ប៊ន ណារិទ្ធ បង្ហាញ​ក្រុម​៦ជាឧបសគ្គធំ​​ក្នុង​ពានសម្ដេចក្រឡាហោម ស ខេង

បានផុស

នៅ

នេះជាទីមួយរបស់កីឡាករប៉ះសេ​ ប៊ន ណារិទ្ធ ក្នុងការចូលរួមប្រកួត​ពាន​ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ហើយ​រូប​គេ​បាន​សម្លឹង​ឃើញ​ក្រុម​៦​ដែល​ជា​ឧបសគ្គ​ធំ​សម្រាប់​ក្រុម​ក្រសួង​មហា​ផ្ទៃ​របស់​​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកប៉ះសេ ប៊ន ណារិទ្ធ មិនបានចូលរួមប្រកួតទេ ដោយពានរង្វាន់នេះមិនអនុញ្ញាតឲ្យកីឡាករកម្រិតខ្ពស់​​ក្នុង​ការ​ប្រកួត​​២​លើក​កន្លង​មក។ ទោះ​បី​ជា​យ៉ាង​ណា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយ​ចំនួន​​​​ដែល​អនុញ្ញាត​ឲ្យ​​កីឡាករកម្រិត A បាន​លេង​២​នាក់​ក្នុង​១​ក្រុម និងកីឡាករបរទេស១នាក់។ ការ​កំណត់​លក្ខខណ្ឌ​ថ្មី​នេះ​បាន​ផ្តល់​ឲ្យ​ ប៊ន ណារិទ្ធ អាច​លេង​បាន​ក្នុង​នាម​ជា​កីឡាករ​របស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។

ប៊ន ណារិទ្ធ បានមើលថា ការប្រកួតឆ្នាំនេះកាន់តែតានតឹងជាឆ្នាំមុន ដោយសារក្រុមចូលរួម​ច្រើន។ ជាពិសេសក្រុមទាំងអស់សុទ្ធ​តែ​ត្រៀម​ខ្លួន​បាន​ល្អ។ រូប​គេ​សម្លឹង​ឃើញ​ក្រុម​ចំនួន​៦​ដែល​​ជាឧបសគ្គធំ​សម្រាប់​សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣។

កីឡាករ ប៊ន ណារិទ្ធ បានប្រាប់«កម្ពុជាថ្មី»ថា ៖«​ក្រុម​បាល់ទះស្នងការដ្នាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្ដរាគមន៍លេខ៣, ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង​​ក្រុម​​ខេត្តស្វាយរៀង សុទ្ធ​តែ​មានកីឡាករខ្ចីជើងពីក្រុមជម្រើសជាតិ ហើយក៏មានកីឡាករបរទេស​ថែម​ទៀត»។

ក្នុងវគ្គសន្សំពិន្ទុ សមាគមបាល់ទះក្រសួងមហាផ្ទៃ ស្ថិតក្នុងពូល E ជាមួយក្លិបស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហុន និងក្លិបបាល់ទះអាចារ្យលាក់ខេត្តកំពង់ធំ។

កីឡាករ ប៊ន ណារិទ្ធ បានបន្ថែមថា ៖«សម្រាប់គោលដៅ​របស់ក្រុមក្រសួងមហាផ្ទៃគឺ​រក្សាតំណែងជើងឯក​ឆ្នាំ​ចាស់។ ឆ្នាំនេះមានក្រុមចូលរួមដល់៣១ក្រុមគឺច្រើនខ្លាំងមែនទែន ហើយ​ក្រុម​នីមួយ​ៗមានកីឡាករ​ល្អ​ៗ»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១១ វិនាទី មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ២ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១២ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

Sokha Hotels

ព័ត៌មានពេញនិយម