កីឡា
កីឡាករថៃ Davis អាចប្រឈមការចាប់ខ្លួន បើទៅលេងនៅសិង្ហបុរីក្នុងពាន AFF Cup
ខ្សែបម្រើជម្រើសជាតិថៃ Ben Davis ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចបម្រើជាតិ ក្នុងនាមជាពលរដ្ឋសិង្ហបុរី ហើយអាចប្រឈមនឹងការចាប់ខ្លួន ប្រសិនបើរូបគេធ្វើដំណើរជាមួយជម្រើសជាតិថៃ ទៅប្រកួតជាមួយសិង្ហបុរី ក្នុងពានរង្វាន់ AFF Cup 2024។

Davis ស្ថិតក្នុងបញ្ជីកីឡាករថៃចំនួន២៦នាក់ដែលត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ AFF Championship 2024។ ថៃត្រូវប្រកួតជាមួយ សិង្ហបុរី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមកាសែត The Straits Times ខ្សែបម្រើរូបនេះប្រឈមនឹងការចាប់ខ្លួន ដោយសាររូបគេមិនទាន់បានបញ្ចប់កាតព្វកិច្ចក្នុងការបម្រើជាតិរបស់ខ្លួនក្រោមច្បាប់សិង្ហបុរី។
កាសែតនេះបានបន្តថា សមាគមបាល់ទាត់ថៃ និងកីឡាករ Ben Davis បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ។ រឿងនេះត្រូវបានកើតឡើងម្ដងហើយ នៅពេលប្រទេសថៃកំពុងត្រៀមក្រុមជម្រើសជាតិប្រកួតពានរង្វាន់ AFF Cup 2020 នៅប្រទេសសិង្ហបុរី ហើយកីឡាករ Davis ស្ថិតក្នុងបញ្ជីបឋម ប៉ុន្តែគ្រូបង្វឹកថៃ លោក Mano Polking មិនបានកោះហៅក្នុងបញ្ជីចុងក្រោយ។

Davis កើតនៅខេត្តភូកេត ប្រទេសថៃ ក្នុងឆ្នាំ២០០០ ដែលមានម្តាយជនជាតិថៃ និងឪពុកជនជាតិអង់គ្លេស។ រូបគេបានផ្លាស់ទៅប្រទេសសិង្ហបុរីជាមួយគ្រួសារនៅពេលអាយុ៥ឆ្នាំ។ រយៈពេល៤ឆ្នាំក្រោយមក រូបគេបានក្លាយជាពលរដ្ឋសិង្ហបុរី។ ខ្សែបម្រើរូបនេះធ្លាប់លេងឲ្យក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម១៦ឆ្នាំ (U16) និងក្រុមអាយុក្រោម១៩ឆ្នាំ (U19)។ រូបគេធ្លាប់ត្រូវបានកោះហៅចូលរួមក្រុមសិង្ហបុរីជម្រើសទី១ នៅឆ្នាំ២០១៨ ប៉ុន្តែរូបគេមិនបានចូលឡើយ។ កាលពីមួយឆ្នាំមុន Davis បានក្លាយជាកីឡាករសិង្ហបុរីទីដែលបានចុះកិច្ចសន្យាទៅលេងនៅ Premier League ជាមួយក្លិប Fulham។ Davis បានដាក់ពាក្យសុំទៅក្រសួងការពារជាតិរបស់សិង្ហបុរី ដើម្បីពន្យាពេលវេលាបម្រើជាតិ ប៉ុន្តែត្រូវបានច្រានចោល។
នៅពេលនោះ សំណុំរឿងរបស់កីឡាករ Davis ត្រូវបាននាំទៅកាន់សភាសិង្ហបុរី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ng Eng Hen បានធ្វើការបដិសេធសំណើពន្យារពេលនេះ។ ឪពុករបស់ Davis គឺលោក Harvey Davis បានបដិសេធដោយឥតឈប់ឈរ ក្នុងការផ្តល់កាលបរិច្ឆេទពិតប្រាកដនៅពេលកូនប្រុសរបស់លោកនឹងត្រលប់មកបម្រើជាតិវិញ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងការពារជាតិសិង្ហបុរីបាននិយាយថា Davis បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាតិ។ រូបគេកំពុងស្នាក់នៅក្រៅប្រទេសដោយមិនមានលិខិតអនុញ្ញាតចេញចូលត្រឹមត្រូវ។ អ្នកបំពានច្បាប់ចុះឈ្មោះចូលរៀនរបស់សិង្ហបុរីអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់១០,០០០ដុល្លារ។
ថៃបានកោះហៅកីឡាករគ្រប់គ្រាន់តាមបទប្បញ្ញត្តិ AFF Cup 2024។ ទោះជាយ៉ាងណា ក្រុមជម្រើសជាតិនីមួយៗត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករតែ២៣នាក់ប៉ុណ្ណោះក្នុងក្រុមផ្លូវការ មុនពេលការប្រកួត។ ដូច្នេះ Davis ប្រហែលមិនអាចចូលរួមជាមួយក្រុមទៅលេងនៅប្រទេសសិង្ហបុរីទេ ដើម្បីគេចពីហានិភ័យផ្លូវច្បាប់៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?