កីឡា
ដំណឹងដ៏រីករាយ! FIFA ទទួលស្គាល់កីឡាករចូលសញ្ជាតិខ្មែរ៣រូបជាផ្លូវការ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានទទួលស្គាល់កីឡាករបរទេសចូលសញ្ជាតិខ្មែរដើម្បីលេងតំណាងឲ្យជម្រើសជាតិជាផ្លូវការហើយ។

តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថា សហកីឡាករបរទេសចូលសញ្ជាតិខ្មែរថ្មី៣រូបទទួលបានការយល់ព្រមជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហើយ។
កីឡាករខ្សែប្រយុទ្ធ Abdel Kader Coulibaly ដើមកំណើតកូតឌីវ័រ របស់ក្លិបអាយអេសអាយ ដង្កោសែនជ័យ ខ្សែប្រយុទ្ធ Andrés Nieto ដើមកំណើតកូឡុំប៊ី របស់ភ្នំពេញក្រោន និងខ្សែការពារ Takaki Ose ដើមកំណើតជប៉ុន របស់ភ្នំពេញក្រោន មានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់សម្រាប់តំណាងជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ។

កីឡាករចូលសញ្ជាតិខ្មែរទាំង៣នឹងក្លាយជាកម្លាំងសំខាន់បន្ថែមលើខ្សែបម្រើចូលសញ្ជាតិ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន, ខ្សែការពារ កាន់ ម៉ូ របស់វិសាខា និងខ្សែការពារ មីហ្ស៊ូណូ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយ ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមសមត្ថភាពដែលពួកគាត់បង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជារយៈពេល៥ឆ្នាំកន្លងទៅគឺល្អគ្រប់គ្រាន់ឲ្យកម្ពុជាអាចមានលទ្ធផលល្អសម្រាប់ការប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែអ្វីដែលថ្មីគឺពួកគាត់មិនទាន់បានលេងជាមួយគ្នាជាក្រុមឡើយ។

ការបញ្ចូលកីឡាករបរទេសក្នុងក្រុមបាល់ទាត់ជម្រើសជាតិតាមរយៈការផ្តល់សញ្ជាតិមិនមែនជារឿងថ្មីទេនៅក្នុងវិស័យបាល់ទាត់។ ប្រទេសជាច្ររើននៅក្នុងពិភពលោកបានប្រើវិធីសាស្ត្រនេះដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិរបស់ខ្លួន បើទោះបីជាប្រទេសទាំងនោះមានលីគអាជីពល្បីល្បាញទូទាំងពិភពលោក និងសំបូរកីឡាករល្អៗលំដាប់ពិភពលោកក៏ដោយ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង