កីឡា
លោក Amorim ចាត់ទុក Amad ជាកីឡាករសំខាន់ត្រូវរក្សាទុកឲ្យយូរ
កុងត្រារបស់កីឡា Amad Diallo ជាមួយក្លិប Manchester United នឹងត្រូវផុតនៅឆ្នាំ២០២៦ ខណៈគ្រូបង្វឹកថ្មី Ruben Amorim កំពុងពិភាក្សារកដោះស្រាយដើម្បីរក្សាទុកកីឡាករវ័យក្មេងរូបនេះបន្ដទៀត។
លោក Ruben Amorim គ្រូបង្វឹកក្លិបបិសាចក្រហម Man Utd បានកំពុងរកដោះ ដើម្បីរក្សាខ្សែបម្រើស្លាប Amad ឲ្យស្នាក់នៅជាមួយរយៈពេលវែង។ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះបានផ្លាស់ពីក្រុម Atalanta មកចូលរួមមជាមួយ Man Utd ក្នុងឆ្នាំ២០២១។
នៅពេលត្រូវបានចោទសួរអំពីការបន្តកិច្ចសន្យាលើកីឡាករ Amad លោក Amorim បានប្រាប់អ្នកសារព័ត៌មានថា ៖«ខ្ញុំគិតថា គាត់ចង់ស្នាក់នៅ ហើយយើងចង់ឲ្យគាត់ស្នាក់នៅ ដូច្នេះច្បាស់ហើយយើងនឹងរកដំណោះស្រាយ។ ខ្ញុំគិតថាគាត់អាចលេងក្នុងតួនាទីផ្សេងៗបានច្រើន។ វាជាគុណសម្បត្តិដ៏ល្អរបស់ Amad»។
នៅពេលសួរអំពីមូលហេតុដែលគាត់ត្រូវបានគេជ្រើសរើស Amad លេងជាខ្សែបម្រើស្លាប លោក Amorim បានបន្ថែមថា ៖«ដោយសារជំនាញជើងឆ្វេងរបស់គាត់ ពេលខ្លះវាស្ថិតក្នុងទីតាំងនោះ របៀបដែលគាត់ទទួលបាល់បានល្អជាងអ្នកផ្សេង។ ប្រសិនបើអ្នកប្រើជើងស្តាំ ពេលខ្លះអ្នកនឹងពិបាកក្នុងការរកចន្លោះទាញបាល់ចូលក្នុង»។
Amad បានស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន៥លើក ក្នុងការប្រកួតទាំងអស់ជាមួយក្លិបក្នុងរដូវកាលនេះ ហើយកំពុងទទួលបាននាទីលេងច្រើន៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ