កីឡា
អ្នកចាត់ការជម្រើសជាតិកម្ពុជា Keisuke Honda ប្តូរទៅលេងក្លិបឈ្នះពានច្រើនជាងគេនៅអាហ្សេបៃហ្សង់
អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា Keisuke Honda អតីតក្រុមជម្រើសជាតិជប៉ុន បានប្តូរទៅប្រកបអាជីពជាមួយក្រុមបាល់ទាត់ Neftçi PFK ដែលជាក្រុមឈ្នះពានរង្វាន់លីគកំពូលប្រទេសអាហ្សេបៃហ្សង់ ច្រើនជាងគេ ក្រោយខកចិត្តនៅលីគកំពូលប្រទេសព័រទុយហ្គាល់ កាលពីខែកុម្ភៈ កន្លងទៅនេះ។

កីឡាករ Keisuke Honda បានបង្ហោះរូបទង់ជាតិប្រទេសអាហ្សេបៃហ្សង់ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ថ្មីនេះ បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ទីក្រុងបាគូ រួចរាល់។ ក្រុមបាល់ទាត់Neftçi PFK បានធ្វើការផ្សាយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev International Airport ជាង១ម៉ោងក្នុងដំណើរទៅដល់របស់តារាបាល់ទាត់ជប៉ុន រូបនេះ។ ក្រុម Neftçi PFK និងក្រុម Qarabağ ឈ្នះពានរង្វាន់លីគកំពូលប្រទេសអាហ្សេបៃហ្សង់ ច្រើនជាងគេគឺម្នាក់៨លើក។
បុរសវ័យ៣៤ឆ្នាំរូបនេះនៅមានបេសកម្មជាច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០២១ នេះទាំងក្នុងវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup ជុំទី២ប្រចាំទ្វីបអាស៊ី ប្រកួតក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងប្រកួតពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF Suzuki Cup 2020 ជាដើម។
កីឡាករ Keisuke Honda បានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយចប់បេសកម្មក្នុងពានរង្វាន់ 2018 FIFA World Cup នៅប្រទេសរុស្ស៊ីពេលក្រុមជម្រើសជាតិជប៉ុន ធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។ យ៉ាងណាក្តីអាជីពជាកីឡាកររបស់រូបគេមិនទាន់បញ្ចប់នោះទេ ខណៈកាលពីឆ្នាំ២០១៨ បានទៅប្រកបអាជីពនៅក្លិប Melbourne Victory ក្នុងប្រទេសអូស្រ្តាលី ហើយនៅឆ្នាំ២០១៩ រូបបានត្រឡប់ទៅជួយក្លិបចាស់ VVV-Venlo នៅប្រទេសហុល្លង់ និងឆ្នាំ២០២០ នេះផ្ទេរទៅលេងនៅប្រេស៊ីល ជាមួយក្រុម Botafogo និងបន្តទៅចូលរួមក្រុមPortimonense នៅលីគកំពូលហុល្លង់ មិនជោគជ័យកាលពីខែកុម្ភៈ កន្លងទៅ។
សូមបញ្ជាក់ថាកីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លិប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ ផ្លាស់ទៅលេងក្នុងក្លិប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយ នៅឆ្នាំ ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លិប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលី នៅចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ខណៈរដូវកាល២០១៧នេះប្តូរទៅលេងនៅក្លិប Pachuca លីគកំពូលប្រទេសម៉ិចស៊ីកូ។
បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្នជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ។ ក្នុងនោះគេធ្លាប់ទទួលបានពានរង្វាន់ឯកត្តជនជាច្រើនទាំងក្នុងប្រទេស ប្រចាំតំបន់ទ្វីបអាស៊ី និងកម្រិតពិភពលោកផងដែរ។
ចំណែកក្រុមថ្មីរបស់ Honda មានអាយុកាល៨៣ឆ្នាំ នឹងជាក្រុមឈ្នះជើងឯកពានរង្វាន់លីគកំពូលអាហ្សេបៃហ្សង់ ចំនួន៨លើក ឈ្នះពានរង្វាន់ Azerbaijan Cup ចំនួន៧លើក ឈ្នះពាន Azerbaijan Supercup ចំនួន២លើក និងធ្លាប់ឡើងទៅលេងក្នុងពានរង្វាន់ UEFA Champion League ផងដែរ។ ក្រុមនេះប្រើប្រាស់កីឡដ្ឋាន Bakcell Arena ក្នុងទីក្រុងបាគូ ខណៈបច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាងរួម ហើយគូប្រជែង Qarabağ ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយប្រកួតបាន២០សប្ដាហ៍មកនេះ៕
អត្ថបទ៖ ម៉េង ហួរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ