កីឡា
យប់នេះ កម្ពុជា បោះជំហានទៅបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងបាល់ទាត់ ជាមួយឥណ្ឌូណេស៊ី
វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ក្រុមនារីឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Women’s Cup នៅប្រទេសឡាវដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យបាល់ទាត់។

ក្រុមនារីកម្ពុជាត្រូវបានជ្រើសរើសកីឡាការិនីស្ទើរទាំងស្រុងចេញពីក្រុមលេងក្នុងលីគបាល់ទាត់នារីកម្ពុជា ប៉ុន្តែក៏មានកីឡាការិនីខ្មែរ-កាណាដាម្នាក់មកពីក្រៅប្រទេសគឺ ឈីវ សាលីណា។
ក្រុមនារីឥណ្ឌូណេស៊ី បានរៀបចំខ្លួនយ៉ាងល្អសម្រាប់ការប្រកួតក្នុងពានរង្វាន់ ASEAN Wome’s Cup នេះ។ ពួកគេមិនត្រឹមតែជ្រើសរើសកីឡាការិនីល្អៗនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជ្រើសរើសកីឡាការិនីមកពីក្រៅប្រទេសរហូតដល់៥នាក់។
កីឡាការិនី Claudia Scheunemann អាយុទើប១៥ឆ្នាំជាកម្លាំងដ៏សំខាន់របស់ឥណ្ឌូណេស៊ី។ កីឡាការិនីរូបនេះរកបាន២គ្រាប់ហើយក្នុងព្រឹត្តិការណ៍នេះគឺរកបាន១គ្រាប់នៅពេលឈ្នះ ម៉ាឡេស៊ី ១-០ នៅវគ្គសន្សំពិន្ទុក្នុងពូល និង១គ្រាប់ទៀតនៅពេលឈ្នះ សិង្ហបុរី ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់កម្ពុជាវិញ កីឡាការិនី ពឿន គន្ធា ដែលលេងក្នុងតំណែងបម្រើការពារកំពុងក្លាយជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់ ASEAN Wome’s Cup គឺរកបាន១គ្រាប់នៅពេលកម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ វគ្គសន្សំពិន្ទុក្នុងពូល និង២គ្រាប់ទៀតរកបាននៅពេលកម្ពុជាឈ្នះ ទីម័រខាងកើត ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាការិនីឥណ្ឌូណេស៊ី Claudia Scheunemann (២គ្រាប់) កំពុងប្រជែងស្បែកជើងមាសជាមួយកីឡាការិនីកម្ពុជា ពឿន គន្ធា (៣គ្រាប់)។

នេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្រុមទាំងពីរបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមទទួលបានជ័យជម្នះនឹងស្គាល់រសជាតិពានរង្វាន់អន្តរជាតិដំបូង។ ជាពិសេស វិស័យបាល់ទាត់កម្ពុជាមិនធ្លាប់ទទួលបានពានរង្វាន់ ឬមេដាយអន្តរជាតិឡើយ ទាំងបុរស និងនារី តាំងពីក្រោយសម័យសង្គ្រាម។
ប្រវត្តិជួបគ្នា២លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់ឈ្នះក្រុមនារីឥណ្ឌូណេស៊ីឡើយ។ ជួបគ្នាលើកទី១ កម្ពុជា ចាញ់ ៤-០ ក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ២០១៩ និងលើកទី២ស្មើគ្នា ០-០ ក្នុងពានរង្វាន់ ASEAN Wome’s Cup ឆ្នាំ២០២៤នេះ។

ទោះបីជាយ៉ាងណា បើផ្អែកលើទម្រង់លេងដែលលទ្ធផលស្មើគ្នាចុងក្រោយគឺ ក្រុមនារីកម្ពុជាហាក់ល្អប្រសើរជាងទាំងការគ្រប់គ្រងបាល់ និងឱកាសស៊ុតមុខទេ ប៉ុន្តែគ្មានសំណាងរកបានគ្រាប់បាល់ទម្លាយសំណាញ់ទីឥណ្ឌូណេស៊ី ដូច្នេះការជួបគ្នាលើកទី៣ វគ្គផ្តាច់ព្រ័ត្រដណ្តើមលេខ១ ពានរង្វាន់ ASEAN Wome’s Cup គឺជាឱកាសល្អសម្រាប់ក្រុមនារីកម្ពុជា។
សូមបញ្ជាក់ថា ក្រុមទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៤នេះទទួលបានកៅអីឡើងទៅកាន់ពានរង្វាន់កម្រិតទី១ ASEAN Women’s Championship ឆ្នាំ២០២៥។ ពេលនេះ កម្ពុជា និងឥណ្ឌូណេស៊ី បានកក់កៅរួចហើយ ខណៈ ទីម័រខាងកើត និង សិង្ហបុរី ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ