កីឡា
លោក Amorim ថា Man Utd និង Arsenal លេងបានល្អដូចគ្នាយប់មិញ
ទោះបី Manchester United បានបរាជ័យក្រោមថ្វីជើងក្រុម Arsenal ២-០ ក៏លោក Ruben Amorim បានឃើញទម្រង់លេងរបស់ក្រុមទាំងពីរល្អដូចគ្នា។

គ្រាប់បាល់ទាំង២គ្រាប់បានកើតមានឡើងវគ្គទី២របស់ Arsenal តាមរយៈការទាត់បាល់រៀបចំទុក ចេញពីជ្រុងទាំង២គ្រាប់ ដោយកីឡាករ Jurrien Timber និង William Saliba។ រដូវកាលនេះ Arsenal អាចចាត់ទុកជាក្រុមមួយដែលបង្កគ្រោះថ្នាក់ដល់គូប្រកួត ដោយសារពួកគេតែងតែរកគ្រាប់បាល់ពីការទាត់បាល់រៀបចំ។
លោក Ruben Amorim បាននិយាយថា ៖«ក្រុម Arsenal ល្អណាស់ ព្រោះពួកគេមានពេលច្រើនក្នុងការលេងបាល់រៀបទុក។ ជាពិសេស ពួកគេមានកីឡាករឆ្នើមៗសម្រាប់លេងរបៀបលេងបែបនេះ ដូច្នេះវាគឺជាយុទ្ធសាស្ត្ររបស់ពួកគេ ហើយយើងមានពេល២សប្តាហ៍ដើម្បីហ្វឹកហាត់។ វាជារឿងអាម៉ាស់មួយ ព្រោះយើងលេងមិនបានល្អ ប៉ុន្តែ Arsenal ក៏លេងមិនបានល្អដែរ»។

ចំពោះក្រុម Arsenal បានរៀបចំផ្ដោតលើកការលេងបាល់រៀបចំ យូរណាស់មកហើយ។ ឥឡូវនេះ ពួកគេទទួលបានលទ្ធផលល្អតាមផែនការ។ លោក Ruben Amorim មើលឃើញថា មិនមានអ្វីប្លែកទេពីទម្រង់លេងរបស់ក្រុម Arsenal។
លោក Ruben Amorim បានបន្ថែមថា ៖«យើងត្រូវយល់ថា ពួកគេមានពេលច្រើនឆ្នាំ ក្នុងការលេងបាល់រៀបចំទុក (set-pieces) ។ ទោះបីជាអ្នកនៅទីនេះយូរក៏ដោយ អ្នកអាចមើលឃើញពីការលេងបាល់ទាត់រៀបចំទុករបស់គេបានផ្លាស់ប្តូរគ្រប់យ៉ាង»៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី