កីឡា
ចូលរួមលើកទឹកចិត្ត ក្រុមនារីកម្ពុជា ទទួលបានលេខ២ ពាន ASEAN Women’s Cup 2024
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ពានរង្វាន់ ASEAN Women’s Cup ឆ្នាំ២០២៤ បន្ទាប់ពីចាញ់ ក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ១-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។

ក្រុមបាល់ទាត់នារីកម្ពុជាធ្វើបានយ៉ាងល្អឥតខ្ចោះចាប់តាំងពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមនារីកម្ពុជាបានឈ្នះម៉ាឡេស៊ី ២-០ និងស្មើ ឥណ្ឌូណេស៊ី ០-០ រកបាន៤ពិន្ទុ ឈរលើកំពូលតារាងពូល A ដើម្បីផ្លងផុតវគ្គជម្រុះក្នុងពូល។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-០ ដើម្បីបន្តដំណើរទៅដល់វគ្គផ្តាច់ព្រ័ត្រដែលជួបឥណ្ឌូណេស៊ីជាថ្មី ប៉ុន្តែបានចាញ់ដោយលទ្ធផល ១-៣។
ក្រុមនារីឡើងទៅពានរង្វាន់ ASEAN Women’s Championship 2025
- លេខ១៖ ក្រុមឥណ្ឌូណេស៊ី
- លេខ២៖ ក្រុមនារីកម្ពុជា
- លេខ៣៖ ក្រុមនារីសិង្ហបុរី
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់