Connect with us

កីឡា

កំណត់​ត្រា៣​របស់​ក្រុម​នារី​កម្ពុជាលើ​ឆាក​អន្តរជាតិ

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ពាន​រង្វាន់ ASEAN Women’s Cup ឆ្នាំ​២០២៤ បន្ទាប់​ពី​បានចាញ់​ ក្រុម​នារី​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១-៣ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ យប់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ប្រទេស​ឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​នារី​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចាប់​តាំង​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា​បានឈ្នះ​ម៉ាឡេស៊ី ២-០ និង​ស្មើ ឥណ្ឌូណេស៊ី ០-០ រក​បាន​៤​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល A ដើម្បី​ផ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​កម្ពុជា​បាន​ឈ្នះ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-០ ដើម្បី​បន្ត​ដំណើរ​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​​ជួប​ឥណ្ឌូណេស៊ី​ជា​ថ្មី ​បាន​ចាញ់​​ដោយ​លទ្ធផល ១-៣ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២​នេះ ក្រុម​នារី​កម្ពុជា​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​កម្រិត​ទី១ ASEAN Women’s Championship ឆ្នាំ​២០២៥។

ក្រុម​នារី​ឡើង​ទៅ​ពាន​រង្វាន់ ASEAN Women’s Championship 2025

  • លេខ១៖ ក្រុម​នារី​ឥណ្ឌូណេស៊ី
  • លេខ២៖ ក្រុម​នារីកម្ពុជា
  • លេខ​៣៖ ក្រុម​នារីសិង្ហបុរី

តាម​រយៈ​សមិទ្ធផល​នេះ ក្រុម​បាល់ទាត់​នារី​កម្ពុជា​​បាន​បង្កើត​កំណត់​ត្រា​៣​​​យ៉ាង​​លើ​ឆាក​អន្តរជាតិ។

  1. ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ កីឡា​ស៊ីហ្គេម លើក​ដំបូង ឆ្នាំ​២០២៣
  2. ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ​២០២៤ លើក​ដំបូង
  3. ឡើង​វគ្គផ្តាច់​ព្រ័ត្រ ពាន ASEAN Women’s Cup ឆ្នាំ​២០២៤ លើក​ដំបូង ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២

កន្លង​មក ក្រុម​បាល់ទាត់​បុរស​កម្ពុជាធ្លាប់​​ទទួល​បាន​ពាន​រង្វាន់​ក្នុង​វគ្គ​ជម្រុះ AFF Championship កាល​ពី​ឆ្នាំ​២០១៦​ដោយ​បាន​យក​ឈ្នះ​ ឡាវ ដោយ​លទ្ធផល ២-១,  ឈ្នះ ព្រុយណេ ដោយ​លទ្ធផល ៣-០ និង​ឈ្នះ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-២ ដើម្បី​ទទួល​ បាន​កៅអីឡើង​ជុំ​ចុង​ក្រោយ 2016 AFF Championship និង​ក្រុម U23 កម្ពុជា​ធ្លាប់​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៨ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម