កីឡា
ឡាវ លក់សំបុត្រទស្សនា AFF Cup មានតម្លៃទាបជាងគេនៅអាស៊ាន
សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានកំណត់តម្លៃសំបុត្រសម្រាប់ការប្រកួតក្នុងដីរបស់ខ្លួនចំនួន២ប្រកួត នៅវគ្គចែកពូលពានរង្វាន់ ASEAN Championship 2024 ក្នុងតម្លៃតិចជាង១ដុល្លារ។

សហព័ន្ធកីឡាបាល់ទាត់ឡាវ បានប្រកាសពីតម្លៃសំបុត្រសម្រាប់ការប្រកួតពីររបស់ពួកគេក្នុងពូល B ពានរង្វាន់ ASEAN Championship ទល់នឹង វៀតណាម ថ្ងៃទី៩ និងហ្វីលីពីន នៅថ្ងៃទី១៥ ខែធ្នូ នៅពហុកីឡដ្ឋានជាតិក្នុងតម្លៃ២០,០០០គីបឡាវ (០.៩១ដុល្លារ)។ ដូច្នេះឡាវជាប្រទេសលក់សំបុត្រតម្លៃទាបជាងគេក្នុងចំណោមប្រទេសអាស៊ាន។
អ្នកគាំទ្រឡាវ ម៉ី ឌុម សៃយខែង បាននិយាយថា ៖«តម្លៃសំបុត្រនេះ អ្នកគាំទ្រមានឱកាសកាន់តែច្រើនក្នុងការគាំទ្រក្រុមរបស់យើងនៅកីឡដ្ឋាន»។

សូមបង្ហាញពីតម្លៃសំបុត្រចូលរួមទស្សនាការប្រកួតក្នុងពានរង្វាន់ ASEAN Championship ក្នុងប្រទេស៤គឺវៀតណាម, ហ្វីលីពីន, កម្ពុជា និងថៃ។ ប្រទេស៦ទៀតក៏រៀបចំដាក់លក់សំបុត្រជាផ្លូវការហើយ ប៉ុន្តែណាយ៉ាងមិញចំពោះសំបុត្រចូលរួមទស្សនាមិនអាចទាបជាងប្រទេសឡាវឡើយ។
វៀតណាម មានសំបុត្រតម្លៃ៣ផ្សេងគ្នា
-៣០០,០០០ដុង (១១,៨ដុល្លារ)
-២០០,០០០ដុង (៧.៨៨ដុល្លារ)
-១០០,០០០ដុង (៣.៩៤ដុល្លារ)
មីយ៉ាន់ម៉ា មានសំបុត្រតម្លៃ៣ផ្សេងគ្នា
-១២០ប៉េសូ (២.០៧ដុល្លារ)
-៣២០ប៉េសូ (៥.៥២ដុល្លារ)
-៥៣០ប៉េសូ (៩.១៥ដុល្លារ)
-៧៤០ប៉េសូ (១២.៧៧ដុល្លារ)
កម្ពុជា មានសំបុត្រតម្លៃ២ផ្សេងគ្នា
-៣០០០០រៀល (៧.៤៥ដុល្លារ)
-១៥០០០រៀល (៣.៧៣ដុល្លារ)
ថៃ មានសំបុត្រតម្លៃ៥ផ្សេងគ្នា
-២០០បាត (៥.៨៥ដុល្លារ)
-២៥០បាត (៧.៣១ដុល្លារ)
-៣០០បាត (៨.៧៧ដុល្លារ)
-៤០០បាត (១១.៦៩ដុលារ)
-៥០០បាត (១៤.២៦ដុល្លារ)

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា