Connect with us

កីឡា

Enzo សង្ស័យមានទំនាក់ទំនងស្នេហា​ជាមួយ​តារា​រ៉េបអាហ្សង់ទីន

បានផុស

នៅ

តារា​បាល់​ទាត់​ឆ្នើម Enzo Fernandez ជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ដរបស់ Chelsea ត្រូវបានគេរាយការណ៍​កំពុង​មាន​ទំនាក់ទំនងស្នេហាថ្មីជាមួយតារារ៉េបអាហ្សង់ទីន Nicki Nicole ត្រឹមតែមួយខែ បន្ទាប់ពីបែកគ្នាជាមួយភរិយាអ្នកនាង Valentina Cervantes។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Enzo បានស៊ុតបញ្ចូលទីក្នុងការប្រកួត២លើកចុងក្រោយរបស់ខ្លួនជួយឲ្យ Chelsea ឈ្នះ ២-១ លើ Leicester City និងឈ្នះ ៣-០ លើ​ Aston Villa ។ នៅក្នុងការប្រកួតទាំងពីរនោះ កីឡាករអាហ្សង់ទីនបានអបអរគ្រាប់បាល់​ដោយយកដៃដាក់ត្រចៀក និងធ្វើកាយវិការហៅទូរស័ព្ទ ហើយធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានប៉ាន់ស្មានថា ផ្ដោទៅលើទំនាក់ទំនងរបស់​ខ្លួន​ជាមួយ Nicole។

កីឡាករ Enzo និង Nicole មិនបានបញ្ជាក់អំពីទំនាក់ទំនងស្នេហានេះទេ ប៉ុន្តែកាសែតអាហ្សង់ទីន La Nacion បានរាយការណ៍ថា អ្នកទាំងពីរ​បាន​ណាត់ជួប​គ្នា​ជា​សម្ងាត់នៅក្លិបរាត្រី Moby Dick ក្នុងទីក្រុង Buenos Aires កាល​ពី​ចុងខែតុលា។ វីដេអូ​មួយ​របស់​អ្នក​ទាំង​ពីរ​នៅ​ក្នុងក្លិប​បាន​ល្បី​ពេញ TikTok ហើយ​ក្រោយ​មក Nicole បាន​បញ្ចេញ​មតិ​ថា នាង​កំពុង​ជប់លៀង​ជាមួយ​អ្នក​ដែល​នាង​កំពុង​ណាត់​ជួប។

Nicki Nicole ​មាន​ឈ្មោះ​ពិត​ថា Denise Cucco ជា​តារា​រ៉េប​វ័យ២៤ឆ្នាំ​ ដែល​គេ​ស្គាល់​តាម​រយៈ​បទ «Llamame» ​ក្នុង​ឆ្នាំ២០២៣។ បច្ចុប្បន្ននាងមានអ្នកតាមដានលើ Instagram ចំនួន២២.៦លាននាក់។

ជីវិតផ្ទាល់ខ្លួនរបស់ Enzo បានស្ថិតក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពី​អ្នកសារព័ត៌មាន ចាប់តាំងពីការបែកគ្នាពីប្រពន្ធ​អ្នកនាង Valentina Cervantes។ ប្តីប្រពន្ធនេះបានជួបគ្នានៅឆ្នាំ២០១៨ ជា​ពេល​ដែល​ Fernandez មានអាយុ១៧ឆ្នាំ ហើយលេងឲ្យក្រុមយុវជនរបស់ River Plate ។

មួយ​ឆ្នាំ​ក្រោយ​មក ពួកគេបានរៀបការ​ ហើយមានកូនពីរនាក់គឺ Olivia និង Benjamin។ Enzo បានប្រាប់អ្នកនាង Valentina ថា គាត់ចង់រស់នៅម្នាក់ឯង។ អ្នកនាង Cervantes ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ដំណើរការនីតិវិធីលែងលះ៕

ប្រែសម្រួល៖ ផា​ រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម