កីឡា
សន្ទុះការគាំទ្របាល់ទាត់កម្ពុជាកើនឡើងខ្លាំង ក្រោយជោគជ័យរបស់ក្រុមនារីកម្ពុជា
សន្ទុះអ្នកគាំទ្របាល់ទាត់កម្ពុជា មានការកើនឡើងខ្លាំងដែលនេះជាសញ្ញាគួរជាទីមោទកភាពសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដើម្បីសាងប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសជាតិ។

ពិសេសកីឡាបាល់ទាត់ក្នុងតំបន់អាស៊ានមានការភ្ញាក់ផ្ញើល បន្ទាប់ពីការប្រកួតបាល់ទាត់នារីកម្ពុជា ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Women’s Cup 2024 នៅប្រទេសឡាវ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ក្រុមនារីកម្ពុជា និងក្រុមនារីឥណ្ឌូណេស៊ី មានការផ្សាយបន្តផ្ទាល់ជាច្រើននៅទីសាធារណៈមានដូចជា ខេត្តតាកែវ ខេត្តពោធិ៍សាត់ និង រាជធានីភ្នំពេញដែលបានប្រមូលផ្តុំអ្នកគាំទ្រជាច្រើន ទស្សនាបាល់ទាត់រួមគ្នា និងស្រែកហ៊ោយ៉ាងរីករាយ។
ជាក់ស្តែងនៅរាជធានីភ្នំពេញ សួនវឌ្ឍនៈ កាពីតាលឡាហ្វស្តាយផាក បានរៀបចំឡើងដោយ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដៃគូឧបត្ថម្ភដ៏ធំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងតែគាំទ្រវិស័យកីឡាកម្ពុជាយ៉ាងសកម្ម។ ជាពិសេសកីឡាបាល់ទាត់កម្ពុជាក្នុងនោះក៏បានចូលរួមឧបត្ថម្ភគាំទ្រលីគកំពូលកម្ពុជា ក្លិបកីឡាបាល់ទាត់ស្វាយរៀង, គីរីវង្សសុខសែនជ័យ, បឹងកេត ព្រមទាំងកម្មវិធីកីឡាជាច្រើនផងដែរ។

ក្នុងនោះក៏គេឃើញមានវត្តមានរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ចូលរួមទស្សនាដោយផ្ទាល់ជាមួយអ្នកគាំទ្រជាច្រើនទៀត។
ទោះក្រុមនារីកម្ពុជាទទួលបានត្រឹមជើងឯករង ពានរង្វាន់ AFF Women’s Cup 2024 ក្រោយចាញ់ក្រុមនារីឥណ្ឌូណេស៊ី ១-៣ ក៏អ្នកគាំទ្រពិតជាកោតសរសើរនូវសមិទ្ធផលដែលក្រុមកីឡាការិនីកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងលើឆាកអន្តរជាតិ តាមរយៈការខិតខំប្រឹងប្រែងរហូតឈានមកដល់វគ្គផ្ដាច់ព្រ័ត្រជាដំបូង។ សូមជូនពរក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពានរង្វាន់ក្រោយៗ ខាងមុខ និងសាងប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា។
“ស្មារតីខ្មែរតែមួយ” “ទាំងអស់គ្នាដើម្បីកម្ពុជា”







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ