Connect with us

កីឡា

ថ្ងៃ​ទី​១ អត្តពលិក​គុន​ខ្មែរ ឈ្នះ៧ ចាញ់៤​ ក្នុង​ការ​ប្រកួត​គុនខ្មែរ​ពិភព​លោក

បានផុស

នៅ

ការ​ប្រកួត​​​គុនខ្មែរជ្រើស​រើស​ជើងឯកពិភពលោក លើក​ទី​៥ ​បាន​បញ្ចប់​ថ្ងៃ​ទី​១ កាល​ពី​​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀម​រាប។ ជា​លទ្ធផល​កីឡាករ កីឡាការិនី​គុន​ខ្មែរ​៧​នាក់​បាន​ឡើង​ទៅ​វគ្គ​បន្ត ហើយ​អ្នក​លេង​គុន​ខ្មែរ​មួយ​ចំនួន​បាន​ធ្លាក់​ដែរ។

ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ នឹង​មាន​ការ​​ប្រកួត​ជា​ច្រើន​គូ​​ដែល​មាន​ទាំង​កីឡាករ​ កីឡាការិនី​ខ្មែរ ប៉ះ​កីឡាករ កីឡាការិនី​បរទេស និង​កីឡាករ​ កីឡាការិនី​បរទេស​ប៉ះ​កីឡាការិនី​បរទេស​ថែម​ទៀត​ផង។

ខាង​ក្រោម​ជា​លទ្ធផល​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤។

  1. កីឡាករកម្ពុជា ស៊ុន អ៊ូខុង បាន​ឈ្នះកីឡាករឥណ្ឌា Hanieshvin Deenadaya ដោយពិន្ទុ លើវិញ្ញាសាស្ម័គ្រចិត្ត យុវជនទម្ងន់ ៣៥គីឡូក្រាម។
  2. កីឡាការិនីកម្ពុជា ខេ ខេម៉ា បានចាញ់ពិន្ទុកីឡាការិនីឥណ្ឌា Dhuvaritha Prabhu លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៥គីឡូក្រាម។
  3. កីឡាការិនីកម្ពុជា សៃ ស្រីភា បាន​ចាញ់ពិន្ទុកីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Saalyeva Alia លើវិញ្ញាសាស្ម័គ្រចិត្តនារីទម្ងន់ ៤៨គីឡូក្រាម។
  4. កីឡាករកម្ពុជា ប៉ែន បូរ៉ា បានឈ្នះកីឡាករឥណ្ឌូនេស៊ី Gading Mukti Wibowo ដោយពិន្ទុ លើវិញ្ញាសាបុរសទម្ងន់ ៥៤គីឡូក្រាម។
  5. កីឡាករកម្ពុជា រិទ្ធ រ័ត្ន បានឈ្នះកីឡាករ កៀហ្ស៊ីស៊ីស្ថាន Kanymetov Ikhtiiar ក្នុង​ទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៦៣.៥គីឡូក្រាម។
  6. កីឡាការិនីកម្ពុជា សំណាង រក្សា បានចាញ់កីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Orozbekova Makhabat ក្នុង​ទឹកទី១ លើវិញ្ញាសាបុរសទម្ងន់ ៧០គីឡូក្រាម។
  7. កីឡាករកម្ពុជា ប៊យ ព្រីន បាន​ឈ្នះកីឡាកររុស្ស៊ី Asainov Daulet ដោយពិន្ទុ លើវិញ្ញាសា ពាក់ កណ្ដាល អាជីពបុរសទម្ងន់ ៥១គីឡូក្រាម។
  8. កីឡាករកម្ពុជា ហាត់ ភី បាន​ឈ្នះកីឡាករបារាំង Meaume Pierre ក្នុង​ទឹកទី៣ លើវិញ្ញាសាពាក់កណ្ដាល អាជីព បុរសទម្ងន់ ៧១គីឡូក្រាម។
  9. កីឡាករកម្ពុជា ឬទ្ធី ចៅចិត្រ បានចាញ់កីឡាករកាមេរ៉ូន Mbang Fen Eric ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៣.៥គីឡូក្រាម។
  10. កីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ បានឈ្នះកីឡាករមីយ៉ាន់ម៉ា Saw Jonh ដោយពិន្ទុ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៥៦គីឡូក្រាម។
  11. កីឡាករកម្ពុជា ទៀ វណ្ណា បានឈ្នះកីឡាករថៃ Choknamchai Pa Kong Pattaya ក្នុង​ទឹកទី៣ លើវិញ្ញាសាអាជីពបុរសទម្ងន់ ៦៩គីឡូក្រាម។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម