Connect with us

កីឡា

កម្ពុជា ត្រូវបង្កើន​ការប្រកួតនារីឲ្យ​ច្រើន​ ទើប​អាច​ប្រជែង​នឹង​ក្រុមកម្រិតខ្ពស់

បានផុស

នៅ

ឆ្នាំ២០២៥ខាងមុខ ក្រុម​បាល់ទាត់នារីកម្ពុជា​មាន​ភារកិច្ច​ក្នុង​ពានរង្វាន់អន្ដរជាតិធំ​២គឺ​ព្រឹត្តិការណ៍កីឡាសុីហ្គេមនៅប្រទេសថៃ និងការប្រកួតពានរង្វាន់ ASEAN Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួន ឡាបូរ៉ាវី គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ការប្រកួតអន្តរជាតិ​២​នៅ​ឆ្នាំក្រោយ ពិតជាសំខាន់​សម្រាប់​ការ​អភិវឌ្ឍក្រុម ប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់មុននឹងយើងអាចទៅប្រជែងជាមួយគេបានគឺការអភិវឌ្ឍលីគនារីឲ្យប្រសើរ។ ពី​ព្រោះ​ក្រុមជម្រើសជាតិនារី​យើងមិនអាចធ្វើអ្វីបានច្រើនទេ សំខាន់នៅក្នុងក្រុមគាត់ផ្ទាល់។ ពេល​​កីឡាការិនីទទួលបានបទពិសេធ​ច្រើន​ក្នុងការលេងកម្រិតខ្ពស់ ដូច្នេះ​ពេល​ពួក​គាត់​ប៉ះ​ក្រុមជម្រើស​ខ្លាំង​លើ​ឆាក​អន្តរចាតិ​ ពួកគាត់មានអារម្មណ៍ធម្មតា មិនមានសម្ពាធ​អ្វី​ទេ»។

មុនការប្រកួតពានរង្វាន់ AFF Women’s Cup ឆ្នាំ២០២៤ចាប់ផ្ដើម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំការប្រកួត​លីគ​នារី។ ការ​ប្រកួត​លីគ​នារី​នេះ​ហើយ​បាន​ជួយ​ឲ្យ​កីឡាការិនី​បាល់ទាត់​តាម​បណ្តា​ក្លិប​នានា​បង្ហាញ​សមត្ថភាព បង្កើន​បទ​ពិសោធ និង​បច្ចេកទេស។​ ប្រការ​នេះ​បាន​ជួយ​ឲ្យ​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​មាន​លទ្ធភាព​ជ្រើស​រើស​កីឡាការិនីដើម្បី​ត្រៀម​ខ្លួន​បាន​ល្អ។

ជា​លទ្ធផល ក្រុម​នារី​​កម្ពុជា​​ធ្វើ​បាន​ល្អ​ក្នុង​ពាន​រង្វាន់ AFF Women’s Cup ឆ្នាំ​២០២៤​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​ទទួលបានកៅអីឡើង​ទៅ​ពាន​រង្វាន់​កម្រិត​ទី១ ASEAN Championship ឆ្នាំ២០២៥។

លោក ឃួន ឡាបូរ៉ាវី បានបន្ថែមថា ៖«នេះជាអ្វីដែលខ្ញុំតែងតែមើលឃើញ។ មុនពេលខ្ញុំចូលមកដឹកនាំក្រុមនារី ខ្ញុំបានឃើញពីសក្ដានុពលរបស់កីឡាការិនីរបស់យើង ប៉ុន្តែដោយសារយើងមិនទាន់ធ្វើអស់ពីសមត្ថភាពទេ ទាក់ទងជាមួយការអភិវឌ្ឍពួកគាត់។ ឧទាហរណ៍ យើងមានតែលីគនារី ប៉ុន្តែលីគ​យុវជនរបស់នារីគឺអត់មាន។ ដូច្នេះ​បច្ចេកទេសមូលដ្ឋានគ្រឹះ​​​របស់​ពួក​គាត់​មិន​ល្អ​ទេ។ ប្រសិនមានការប្រកួតកម្រិតយុវជននារីបន្ថែម យើងនឹងសំបូរ​ធនធានកីឡាការិនីច្រើន»។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម