កីឡា
កម្ពុជា រកបានពិន្ទុជាលើកដំបូងពី ម៉ាឡេស៊ី ក្នុងពេល៥៤ឆ្នាំ ក្រោយស្មើគ្នា ២-២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារកបានពិន្ទុជាលើកដំបូងពី ម៉ាឡេស៊ី ក្នុងរយៈពេល៥៤ឆ្នាំ បន្ទាប់ពីស្មើគ្នាដោយលទ្ធផល ២-២ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនៅវគ្គទី១ ម៉ាឡេស៊ីបើកការនាំមុខ ០-១ នៅនាទី៣៥ ក្នុងវគ្គទី១ ប៉ុន្តែនៅវគ្គទី២ កម្ពុជាបានតាមស្មើ ១-១ ដោយខ្សែប្រយុទ្ធ Koulibaly នៅនាទី៥២ និងឈានដល់ទី៦០ ខ្សែបម្រើប្រយុទ្ធទើបប្តូរចូលថ្មី សារ ទី បានតែតចូលដើម្បីនាំមុខ ២-១។ យ៉ាងណា នៅនាទី៧៤ ម៉ាឡេស៊ី ២-២ តាមស្មើតាមរយៈការស៊ុតបាល់ក្រៅប្រអប់គ្រោះថ្នាក់បានសម្រេចដោយកីឡាករ Fergus Tierney។
តាមរយៈលទ្ធផលស្មើគ្នានេះបានធ្វើឲ្យកម្ពុជាទទួលបាន១ពិន្ទុដ៏សំខាន់ក្នុងការប្រកួតដំបូងវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។
ជាពិសេស កម្ពុជារកបានពិន្ទុជាលើកដំបូងពី ម៉ាឡេស៊ី គិតចាប់តាំងពីឆ្នាំ១៩៧០មកគឺតែងតែចាញ់រហូត។ ទើបតែដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា បានបញ្ចប់ដោយលទ្ធផលស្មើគ្នា។
ប្រវត្តិជួបគ្នា
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៩ ក្នុងឆ្នាំ១៩៥៦
- កម្ពុជា ឈ្នះ ម៉ាឡេស៊ី ៣-២ ក្នុងឆ្នាំ១៩៥៦
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-២ ក្នុងឆ្នាំ១៩៥៧
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៤ ក្នុងឆ្នាំ១៩៦១
- កម្ពុជា ស្មើ ម៉ាឡេស៊ី ១-១ ក្នុងឆ្នាំ១៩៦១
- កម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ ក្នុងឆ្នាំ១៩៧០
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៣ ក្នុងឆ្នាំ១៩៧១
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៩ ក្នុងឆ្នាំ១៩៩៥
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៧ ក្នុងឆ្នាំ១៩៩៩
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុងឆ្នាំ២០០០
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៥ ក្នុងឆ្នាំ២០០២
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៦ ក្នុងឆ្នាំ២០០៧
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៤ ក្នុងឆ្នាំ២០១៤
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-៣ ក្នុងឆ្នាំ២០១៦
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុងឆ្នាំ២០១៨
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-១ ក្នុងឆ្នាំ២០១៨
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-៣ ក្នុងឆ្នាំ២០២១
- កម្ពុជា ចាញ់ ម៉ាឡេស៊ី ០-៤ ក្នុងឆ្នាំ២០២២
- កម្ពុជា ស្មើ ម៉ាឡេស៊ី ២-២ ក្នុងឆ្នាំ២០២៤
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម