កីឡា
ព្រឹកនេះ ក្រុមកម្ពុជាចេញដំណើរទៅសិង្ហបុរីជាមួយទំនុកចិត្តខ្ពស់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចេញដំណើរទៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីប្រកួតលើកទី២ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។

ការធ្វើដំណើរទៅប្រទេសសិង្ហបុរីអាចត្រូវបានចាត់ទុកជាទៅប្រកួតពោរពេញដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីរកបាន១ពិន្ទុពីក្រុមខ្លាំងម៉ាឡេស៊ី កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមរយៈការសម្រិតសម្រាំងកីឡាករ និងទទួលបានកីឡាករបរទេសចូលសញ្ជាតិខ្មែរបានធ្វើឲ្យសមត្ថភាពរបស់ក្រុមកម្ពុជាកើនឡើងគួរឲ្យកត់សំគាល់រហូតអាចរកបាន១ពិន្ទុពីក្រុមជម្រើសជាតិម៉ាឡេស៊ី បន្ទាប់ពីស្មើគ្នា ២-២។ រយៈពេល៥៤ឆ្នាំពោលគឺតាំងពីឆ្នាំ១៩៧០មក កម្ពុជាមិនធ្លាប់ឈ្នះ ឬស្មើ ម៉ាឡេស៊ីឡើយគឺចាញ់រហូត ប៉ុន្តែពេលនេះបង្កើតបានស្ថិតិថ្មីមួយហើយ។

កន្លងមក សិង្ហបុរី មានសមត្ថភាព និងបច្ចេកទេសមិនលើសកម្ពុជាប៉ុន្មានឡើយ ប៉ុន្តែនៅមានកម្រិតទាបជាងម៉ាឡេស៊ី។ យ៉ាងណា បច្ចុប្បន្ននេះ កម្ពុជាកំពុងអភិវឌ្ឍក្រុមបានយ៉ាងល្អ ដូច្នេះអាចមានសង្ឃឹមក្នុងការរកបានពិន្ទុពីម្ចាស់ផ្ទះសិង្ហបុរី។ ជាពិសេសខ្សែប្រយុទ្ធ Andres Neito ដែលរបួសមិនបានបង្ហាញខ្លួនពេលប្រកួតជាមួយ ម៉ាឡេស៊ី ក៏មានវត្តមានធ្វើដំណើរទៅប្រទេសសិង្ហបុរីដែរ។ ប្រសិនបើរូបគេជាសះស្បើយពីរបួស និងអាចលេងបាននោះគឺរឹតតែប្រសើរសម្រាប់កម្ពុជា។
ការជួបគ្នាថ្ងៃទី១១ ខែធ្នូ ខាងមុខនេះគឺជាការប្រកួតលើកទី២របស់កម្ពុជាវគ្គសន្សំពិន្ទុក្នុងពូល A ប៉ុន្តែជាការប្រកួតលើកទី១របស់សិង្ហបុរី។ អ្វីដែលសិង្ហបុរីមានប្រៀបនោះគឺពួកគេមានកម្លាំងស៊ុហ្វ និងកីឡាករពេញជើងល្អ ដោយសារមិនទាន់បានប្រកួតម្តងណាឡើយ។

ឆ្លងកាត់១ប្រកួតកន្លងទៅ កម្ពុជាមាន១ពិន្ទុ កំពុងស្ថិតនៅលេខ២ ខណៈថៃមាន៣ពិន្ទុ ឈរលេខ១ បន្ទាប់ពីបំបាក់ ទីម័រខាងកើត យ៉ាងចាស់ ដោយលទ្ធផល ១០-០ ខណៈម៉ាឡេស៊ីមាន១ពិន្ទុឈរលេខ៣ ហើយទីម័រខាងកើតស្ថិតនៅបាតតារាង។
សូមបញ្ជាក់ថា ជំនួបរវាងម្ចាស់ផ្ទះ សិង្ហបុរី និង កម្ពុជា ធ្វើនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅកីឡដ្ឋាន National Stadium៕














អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់