Connect with us

កីឡា

Antonio អាច​អវត្តមានពីបាល់ទាត់មួយឆ្នាំ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

កីឡាករ Michail Antonio នឹង​ចំណាយ​ពេល​ច្រើន​ ក្នុង​ការសម្រាកព្យាបាលរបួស ​​បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​ជោគជ័យកាល​ពី​ថ្ងៃ​អាទិត្យ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប West Ham បានបញ្ជាក់ថា កីឡាករអន្តរជាតិហ្សាម៉ាអុីក បានទទួលការវះកាត់រួចរាល់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ហើយក្លិបក៏បានបញ្ជាក់ផងដែរថា រូបគេ​បាន​បាក់ឆ្អឹងអវយវៈ ក្រោមនៅក្នុងឧបទ្ទវហេតុនេះ។

យោងតាមកាសែត The Guardian កីឡាករ Antonio ទំនងជា​អវត្ដមានពីសកម្មភាពបាល់ទាត់យ៉ាងហោចណាស់មួយឆ្នាំ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះនឹងខកខាន​ប្រកួត​ Premier League នៅ​រដូវកាលនេះ។ តាមការរំពឹងទុក គាត់នឹងចំណាយពេល១២ខែ ក្នុងការស្តារនីតិសម្បទាឡើងវិញ។ សញ្ញាអវិជ្ជមានមួយចំនួនផងដែរអាចធ្វើឲ្យ Antonio មិនអាចចូលប្រឡូកក្នុងអាជីព ហើយអាចត្រូវបានបង្ខំឲ្យព្យួរស្បែកជើង ប៉ុន្តែយ៉ាងមិញឥឡូវនេះ គាត់នឹងត្រូវបានតាម​ដាន​បន្ដនៅក្នុងមន្ទីរពេទ្យ។

កីឡាករ Antonio ជាតួអង្គសំខាន់សម្រាប់ក្រុម West Ham បន្ទាប់ពីផ្លាស់ចូលរួមជាមួយក្រុមមួយនេះតាំងពីឆ្នាំ២០១៥ ហើយបង្ហាញខ្លួនបាន២៦៨ប្រកួត និងស៊ុតបញ្ចូលទីបាន៦៨គ្រាប់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម