Connect with us

កីឡា

ម៉ារ៉ុកនឹងទទួលបានកម្ចី ៦៨៧​លាន​ដុល្លារ​ ត្រៀម​រៀបចំ​ 2030 World Cup

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍​អាហ្រ្វិក (AfDB) ​បាន​គាំទ្រដល់ការ​រៀប​ចំ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ របស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (FIFA World Cup 2030) តាមរយៈកញ្ចប់ហិរញ្ញប្បទានចំនួន ៦៥០លានអឺរ៉ូ (៦៨៧លានដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រធានស្ថាប័នអភិវឌ្ឍន៍ពហុភាគី លោក Akinwumi Adesina បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។ លោក​បាននិយាយក្រោយជួបជាមួយប្រមុខរដ្ឋាភិបាលម៉ារ៉ុកថា ៖«ដើម្បីគាំទ្រដល់ការត្រៀមរៀបចំរបស់ប្រទេសម៉ារ៉ុកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ AfDB នឹងដាក់ជូនក្នុងពេលឆាប់ៗនេះសម្រាប់ការអនុម័តគម្រោង ហិរញ្ញប្បទានចំនួន ៦៨៧​លាន​ដុល្លារ​។ ​ហិរញ្ញប្បទាន​នេះ​​សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងអាកាសយានដ្ឋាន»។

ដោយបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ធនាគារសម្រាប់កំណែទម្រង់រចនាសម្ព័ន្ធរបស់ប្រទេសម៉ារ៉ុក លោក Adesina​ បានរម្លឹក​ថា ព្រះរាជាណាចក្រ​ម៉ារ៉ុក​គឺជាដៃគូឈានមុខគេរបស់ស្ថាប័នដោយមានផលប័ត្រសកម្មនៃគម្រោងចំនួន ៣៧គ្រោង សរុបទឹកប្រាក់ចំនួន​៣.៦ពាន់លានដុល្លារ គ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទឹក អនាម័យ និងវិស័យឯកជន។

លោកបានបន្ថែមថា ៖«ឆ្នាំនេះ AfDB បានអនុម័តហិរញ្ញប្បទានចំនួន ១.៥ពាន់លានដុល្លារសម្រាប់ព្រះរាជាណាចក្រ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពជាដៃគូ»។

ការពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលបានផ្តោតលើបញ្ហាប្រឈមនៃការងាររបស់យុវជន និងការអភិវឌ្ឍជំនាញ ដោយ AfDB បានសន្យាថា នឹងគាំទ្រប្រទេសម៉ារ៉ុកក្នុងវិស័យអាទិភាពទាំងនេះ។

ក្នុងឱកាសនេះ លោក Adesina បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ Mohammed VI សម្រាប់ការគាំទ្រដែលទ្រង់បានផ្តល់ដល់ AfDB ជាពិសេសសម្រាប់ការធ្វើជាម្ចាស់ផ្ទះវេទិកាវិនិយោគអាហ្រ្វិក (AIF) នៅរាជធានីរ៉ាបាត រហូតដល់ថ្ងៃទី៦ ខែធ្នូ។

គួររម្លឹក​ថ្មី ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (FIFA World Cup 2030) មានម្ចាស់ផ្ទះរួមដល់ទៅ ៦ប្រទេស និង ៣ទ្វីបផ្សេងគ្នា ពោលគឺ ម៉ារ៉ុក ព័រទុយហ្គាល់ និង អេស៉្បាញ ជាសហ​ម្ចាស់ផ្ទះ។ ដោយឡែក ៣ប្រកួតផ្សេងទៀត​ធ្វើ​នៅទ្វីបអាមេរិកធ្វើជាម្ចាស់ផ្ទះរួម តែប្រកួតបើកឆាក ដើម្បីអបអរខួប ១០០ឆ្នាំនៃជើងឯកពិភពលោក រួមមាន អាហ្សង់ទីន, ប៉ារាហ្គាយ និង អុយរ៉ាហ្គាយ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម