កីឡា
កីឡាករអ៊ីរ៉ង់ ម៉ូតាសា ប្រកាសចង់ជួប ធឿន ធារ៉ា ក្រោយឈ្នះអ្នកលេងគុនខ្មែរ៤នាក់
ជើងខ្លាំងអ៉ីរ៉ង់ ម៉ូតាសា ស៊ីហ្វីហាដ ប្រកាសចង់ជួបជើងខ្លាំងលំដាប់លេខ១ស្រុកខ្មែរ ធឿន ធារ៉ា បន្ទាប់ពីរូបគេបានផ្តួលកីឡាករ ធន់ រិទ្ធី ឲ្យសន្លប់ធំក្នុងទឹកទី១ កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីគ្រងខ្សែក្រវាត់គុនខ្មែរជាលើកដំបូង។

កីឡាករអ៉ីរ៉ង់រូបនេះស្គាល់សង្វៀននៅកម្ពុជាច្បាស់ណាស់ បន្ទាប់ពីបានមកប្រកួតជាញឹកញាប់។ រូបគេបានប្រកួតជាមួយជើងខ្លាំងគុនខ្មែរទម្ងន់ធ្ងន់ស្ទើរអស់ទៅហើយ ប៉ុន្តែខ្វះតែ ធឿន ធារ៉ា ដែលរូបគេមិនធ្លាប់ជួប។ តាមប្រវត្តិមកប្រកួតនៅកម្ពុជា គឺរូបគេបានឈ្នះ៤ និងចាញ់២។
សម្រាប់ជ័យជម្នះ៤លើកគឺ ម៉ូតាសា បានយកឈ្នះ អ៊ុង វីរៈ ដោយពិន្ទុ បន្ទាប់មកបានផ្តួលកីឡាករ ម៉ានូ សិល្បៈ តាមរយៈការទាត់ផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី១ និងសងសឹកបានសម្រេចទៅលើ ឈឿង ល្វៃ ឲ្យបានបោះបង់ចោលការប្រកួតក្នុងទឹកទី៣។ ចុងក្រោយ រូបគេបានប្រើកណ្តាប់ដៃមហាទម្ងន់ផ្តួលជើងខ្លាំង ធន់ រិទ្ធី ឲ្យសន្លប់ក្នុងទឹកទី១ ដើម្បីទទួលបានខ្សែក្រវាត់ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា អមដោយប្រាក់រង្វាន់១២លានរៀល។

ចំពោះបរាជ័យ២លើកនៅលើទឹកដីកម្ពុជា ម៉ូតាសា បានចាញ់ ឈឿង ល្វៃ ក្នុងទឹកទី៣ និងចាញ់ ពិន្ទុ ឡៅ ចន្ទ្រា សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។ ទោះបីជាយ៉ាងណា លោក Midhun Jith អ្នកនាំកីឡាករ ម៉ូតាសា បានចាត់ថា ការប្រកួតជាមួយ ឡៅ ចន្ទ្រា គឺអ្នកគាំទ្រដឹងហើយគឺ ម៉ូតាសា ជាអ្នកឈ្នះ។
អ្នកគ្រប់គ្រងរូបនោះបានរៀបរាប់ថា ៖«ម៉ូតាសា អាចប្រកួតជាមួយ សែន ច័ន្ទរិទ្ធីគុណ ទាល់តែ ច័ន្ទរិទ្ធីគុណ ប្រកួតឈ្នះកីឡាករលំដាប់ A នៅស្រុកខ្មែរក្នុងប្រភេទទម្ងន់របស់ខ្លួននៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយបាន»។
លោកបានបន្តថា ៖«យើងប្រកាសចង់ឲ្យ ម៉ូតាសា ប្រកួតជាមួយ ធឿន ធារ៉ា បន្ទាប់ពីឈ្នះ អ៊ុង វីរៈ, ម៉ានូ, ល្វៃ, រិទ្ធី, (ឡៅ ចន្ទ្រា អ្នកគ្រប់គ្នាដឹងហើយថា នរណាជាអ្នកឈ្នះក្នុងការប្រកួតនោះ»។

រូបគេបានបន្ថែមថា ៖«នៅកម្ពុជា គ្មានកីឡាករណាអាចផ្តួល ម៉ូតាសា បានទេ។ ទម្ងន់ណាក៏ដោយ»។
តាមរយៈការប្រកាសចង់ជួប ធឿន ធារ៉ា នេះបានធ្វើឲ្យអ្នកគាំទ្រកម្ពុជា ពិតជាចង់ឃើញការប្រកួតនេះកើតឡើងណាស់។ មិនយូរទេ សង្វៀនប្រដាល់ក្នុងស្រុកទំនងជារៀបចំឲ្យជើងខ្លាំងទាំងពីរនេះជួបគ្នាមិនខានឡើយ ខណៈ ធឿន ធារ៉ា ជាកំពូលអ្នកប្រដាល់ស្ទើររកគូប្រកួតគ្មាននាពេលបច្ចុប្បន្ន៕
លទ្ធផល៦ប្រកួតរបស់ ម៉ូតាសា នៅកម្ពុជា
- ឈ្នះ អ៊ុង វីរៈ ដោយពិន្ទុ
- ឈ្នះ ម៉ានូ សិល្បៈ ក្នុងទឹកទី១
- ឈ្នះ ឈឿង ល្វៃ ក្នុងទឹកទី៣
- ឈ្នះ ធន់ រិទ្ធី ក្នុងទឹកទី១
- ចាញ់ លឿង ល្វៃ ទឹកទី២
- ចាញ់ ឡៅ ចន្ទ្រា ដោយពិន្ទុ

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ