Connect with us

កីឡា

កម្ពុជា ធ្វើការធ្ងន់ប៉ះ សិង្ហបុរី ល្ងាចនេះដើម្បី​ស្វែង​រក​៣​ពិន្ទុ​បន្ថែម

បានផុស

នៅ

វេលាម៉ោង៦ល្ងាច​ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើស​ជាតិ​សិង្ហបុរី វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះ​​ជា​លើក​ទី២​សម្រាប់​កម្ពុជា​ បន្ទាប់​ពី​លើក​ទី​១​ស្មើ​នឹង​ម៉ាឡេស៊ី ដោយ​លទ្ធផល ២-២ ប៉ុន្តែ​ការ​ប្រកួត​​ទី១​សម្រាប់​សិង្ហបុរី​ដែល​លេង​ក្នុង​ផ្ទះ​របស់ខ្លួន។ ប្រវត្តិ​ជួប​គ្នា​៥លើកចុងក្រោយគិតតាំងពីឆ្នាំ២០១៥ កម្ពុជា ឈ្នះ១ និង​ចាញ់៤ ដូច្នេះ​សិង្ហបុរី​មាន​ប្រវត្តិ​ល្អ​ជាង។

បច្ចុប្បន្ន ក្រុមទាំង២​មាន​ការ​រីក​ចម្រើន​ច្រើន​គួរ​ឲ្យ​កត់​សំគាល់។ ជាក់ស្ដែង កម្ពុជា មានកីឡាករចូលសញ្ជាតិរហូតដល់​៦នាក់។ ចំណែក​ក្រុម​សិង្ហបុរី​មាន​កីឡាករ​ជប៉ុន​ម្នាក់​ចូល​សញ្ជាតិ ខណៈ​២៥​នាក់​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ដើម​កំណើត​ក្នុង​ប្រទេស​សិង្ហបុរី។

កំណត់ត្រារបស់​កម្ពុជាក្នុងពានរង្វាន់ ASEAN Championship មិន​ធ្លាប់​ឆ្លង​ផុតវគ្គសន្សំពិន្ទុ​ក្នុង​ពូល​ឡើយ។ ដូច្នេះកម្ពុជា​ត្រូវ​រក​ឲ្យ​បាន​៣​ពិន្ទុ​ពី​សិង្ហបុរី ទើប​បង្កើន​ក្ដីសង្ឃឹមឡើងទៅជុំបន្ដ។ ចំពោះ​ម្ចាស់ផ្ទះសិង្ហបុរី​ជា​ក្រុម​ខ្លាំង​មួយ​ដោយ​ធ្លាប់​ឈ្នះ​ជើង​ឯក​៤​លើក។

បើ​ក្រឡេក​មើល ៥ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​ឃើញថា កម្ពុជា ឈ្នះ​១ ​ស្មើ​៣ និង​ចាញ់​១ ខណៈ សិង្ហបុរី ឈ្នះ១ និង​ចាញ់​៤។

កម្ពុជា

  • កម្ពុជា ២-២ ម៉ឡេស៊ី
  • ហុងកុង ៣-០ កម្ពុជា
  • កម្ពុជា ៣-២ ឆាយនីសតៃប៉ិ
  • កម្ពុជា ២-២ ស្រីលង្កា
  • ស្រីលង្កា ០-០ កម្ពុជា

សិង្ហបុរី

  • សិង្ហបុរី ២-៣ ឆាយនីសតៃប៉ិ
  • សិង្ហបុរី ៣-២ មីយ៉ាន់ម៉ា
  • ថៃ ៣-១ សិង្ហបុរី
  • សិង្ហបុរី ០-៧ កូរ៉េខាងត្បូង
  • ចិន ៤-១ សិង្ហបុរី

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម