Connect with us

កីឡា

កីឡាករ​សំខាន់​សិង្ហបុរី Anuar សង្ឃឹម​ឈ្នះ កម្ពុជា ដើម្បី​ជាកាដូ​ដល់អ្នក​គាំទ្រ

បានផុស

នៅ

ក្រុម​បាល់ទាត់​សិង្ហបុរី នឹង​​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ភ្ញៀវ​ កម្ពុជា វេលា​ម៉ោង​៧​យប់​ (ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា)​ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Championship ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤។

ក្រុមសិង្ហបុរី​ដឹក​នាំ​ដោយ​គ្រូ​បង្គោល​សញ្ជាតិ​ជប៉ុន​ Tsutomu Ogura អាយុ​៥៨​ឆ្នាំ​ដែល​ជា​ការ​ដឹក​នាំ​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ពាន​រង្វាន់​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន។ ក្នុង​សន្និសីទ​សារព័ត៌មាន លោក​សង្ឃឹម​​ឈ្នះ​គ្រប់​ការ​ប្រកួត ជា​ពិសេស​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ogura បាន​និយាយ​ថា ៖«គ្រប់​ក្រុម​ក្នុង​ពូល A សុទ្ធ​តែ​ខ្លាំង ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ​ដែល​មាន​កីឡាករ​ចូល​សញ្ជាតិមួយ​ចំនួន។ ខ្ញុំ​បាន​មើល​​ការ​ប្រកួត​ពីរ​បី​លើក​របស់​ពួក​គេ​ ហើយ​ដឹងថា វា​មិន​មែន​ជា​ការ​ប្រកួត​ងាយ​ស្រួល​នោះ​ទេ តែ​យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ឈ្នះ​គ្រប់​ការ​ប្រកួត ជា​ពិសេស​ការ​ប្រកួត​ក្នុង​ផ្ទះ​​របស់យើង»។

លោក​បាន​បញ្ជាក់​ថា មុន​ការ​ប្រកួត​នេះ​មក​ដល់ លោក​បាន​ត្រៀម​ខ្លួន​រយៈ​ពេល​ពីរ​បី​ខែ​ហើយ ដូច្នេះ​លោក​បាន​យល់​ច្បាស់​ពី​សមត្ថភាព​កូនក្រុម​របស់​លោក។ វា​សំខាន់​ណាស់​ដែល​ក្រុម​របស់​លោក​លេង​​ឲ្យ​មាន​របៀបយល់​ចិត្ត​គ្នា។

កីឡាករ​សំខាន់​របស់​សិង្ហបុរី​គឺ Shawal Anuar ដែល​រក​បាន​១៥​គ្រាប់ និង​បញ្ជូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​១០​ដង​ក្នុង​ការ​ប្រកួត​គ្រប់​កម្មវិធី​សម្រាប់​ក្លិប Lion City Sailors ​រដូវ​កាល​នេះ។ រូប​គេ​​ទើប​រក​បាន​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​១​ដង​សម្រាប់​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ក្នុង​ជំនួប​មិត្តភាព​ដែល​ឈ្នះ មីយ៉ាន់ម៉ា ៣-២ កាល​ពី​ខែ​វិច្ឆិកា និង​ចាញ់​ឆាយនីស តៃប៊ិ ២-៣។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖«យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់ និង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​នេះ។ យើង​នឹង​បង្ហាញ​នូវ​ការ​ប្រកួត​ដ៏​ល្អ​ចំពោះ​មុខ​អ្នក​គាំទ្រ​របស់​យើង ហើយ​ខ្ញុំ​សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​ដើម្បី​អ្នក​គាំទ្រ​ក្នុង​ឆ្នាំ​នេះ»៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ខេត្តរតនគិរី៖ ស្វាយចន្ទីធម្មតាថ្លៃជាងពូជM23 ប៉ុន្តែឆ្នាំនេះចន្ទីមិនសូវមានផ្លែ ក៏អាចលក់បានតម្លៃសមរម្យ

ហុក សារិតុលា
ជីវិតកម្សាន្ដ១១ នាទីutes មុន

ខាត់ ស្រីច័ន្ទ ជឿថា សារិតុលា នឹងជោគជ័យនៅពេលក្រោយ បើទោះពេលនេះបានត្រឹមលំដាប់រងទី២ MSC

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ខិតខំបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់កុមារកាន់តែប្រសើរ

ខេត្តតាកែវ
ព័ត៌មានជាតិ១៧ នាទីutes មុន

អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ​កងកម្លាំងឈរជើងការពារព្រំដែនប្រាសាទតាមាន់

ព័ត៌មានជាតិ២២ នាទីutes មុន

សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំខ្មែរ នៅខេត្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម