Connect with us

កីឡា

អតីតខ្សែការពារ Liverpool ជឿថា Arnold នឹង បន្ដ​នៅ​ជាមួយក្លិប

បានផុស

នៅ

ខ្សែការពារ Trent Alexander-Arnold អាចបន្ដស្នាក់នៅជាមួយក្រុមហង្សក្រហម Liverpool ទៀត ប្រសិនបើរូបគេឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតរបស់ Alexander-Arnold នៅតែជាប្រធានបទក្ដៅ ខណៈកីឡាករ​អង់គ្លេសឈាន​ដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យា​ជា​មួយ​ Liverpool ហើយមិនទាន់យល់ព្រមលើការបន្តកិច្ចសន្យាថ្មីទេ។ ក្លិប Real Madrid ត្រូវបានគេរាយការណ៍​ពី​ការ​ចាប់អារម្មណ៍ ខែ្សការពារវ័យ២៦ឆ្នាំរូបនេះ ដោយគ្មានតម្លៃខ្លួននៅពេលបញ្ចប់នៃរដូវកាល។

Liverpool បច្ចុប្បន្នកំពុងរីករាយនឹងរដូវកាលដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot ។ ក្រុមហង្សក្រហមកំពុងឈរនៅលើកំពូលតារាង Premier League និងស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ក្នុងតារាងក្របខ័ណ្ឌ Champions League ជាមួយនឹងកំណត់ត្រាដ៏ល្អឥតខ្ចោះ បន្ទាប់ពីឈ្នះទាំង៦ប្រកួត។

អតីតខ្សែការពារក្រុម Liverpool លោក Glen Johnson បានបង្ហាញចំណាប់អារម្មណ៍ថា ប្រសិនបើ Alexander-Arnold អាចឈ្នះ Premier League ជាលើកទី២ គាត់នឹងបន្តកុងត្រាថ្មី​ជា​មួយក្លិបអង់គ្លេស។

លោក Glen Johnson បានប្រាប់ BetFred បាន​និយាយ​ថា ៖«បើ Liverpool ឈ្នះ Premier League នោះខ្ញុំជឿថា គាត់នឹង​បន្ត​ស្នាក់នៅ។ ខ្ញុំ​មិន​គិត​ថា​ គាត់​ចង់​ចាកចេញ​ទេ ហើយ​ខ្ញុំ​គិតថា Liverpool ក៏មិនចង់​ឱ្យ​គាត់​ចាកចេញ​ដែរ»។

Alexander-Arnold មិនមែនជាកីឡាករសំខាន់តែមួយគត់របស់ Liverpool ដែលឈានទៅដល់ប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យា។ សូម្បី​ខ្សែការពារ Virgil van Dijk និង Mohamed Salah ដូចគ្នា​ដែរ៕

ប្រែសម្រូល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម