Connect with us

កីឡា

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

បានផុស

នៅ

គ្រូ​បង្វឹក និង​​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​របស់​សិង្ហបុរី មិន​សប្បាយ​ចិត្ត​ទេ​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន បើ​ទោះ​បី​ជា​ទទួល​បាន​ជ័យជម្នះ​​លើ​កម្ពុជា​ដោយ​លទ្ធផល ២-១ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ដ៏​មាន​សារ​សំខាន់​ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Mitsubishi Electric Cup យប់​​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Tsutomu Ogura គ្រូ​បង្វឹក​សិង្ហបុរី បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា ៖«ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​ថ្ងៃនេះ​ទេ។ ពួក​យើង​បាន​ខំ​ប្រឹង​ហ្វឹក​ហាត់ និង​អភិវឌ្ឍ​របៀប​លេង​របស់​យើង​ល្អ តែ​បែរ​ជា​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​គ្រោង​​ទុក ពី​ព្រោះ​យើង​លេង​បាល់​វែង​ច្រើន​ពេក បន្ទាប់​ពីនាំ​មុខគេ»។

លោក​បាននិយាយ​ថា កូន​ក្រុម​របស់​លោក​ប្រយុទ្ធ​បាន​​​ល្អ ប៉ុន្តែ​មាន​ចន្លោះ​ប្រហោង​ច្រើនដែល​ត្រូវ​កែ​លំអ។ «ខ្ញុំ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ហ្វឹក​ហាត់​ និង​ជួប​​ប្រជុំ​ជា​មួយ​ក្រុម ដូច្នេះ​នេះ​ប្រហែល​ជា​កំហុស​របស់​ខ្ញុំ។ ពួក​​យើង​ទាំង​អស់​គ្នា​​ត្រូវ​តែ​កែ​​ឲ្យ​ល្អ​ជាង​នេះ»។

លោក​បាន​រៀប​រាប់​ទៀត​ថា លោក​បាន​និយាយ​ទៅ​កាន់​កីឡាករ​អំពី​រឿង​នេះ​ដូច​គ្នា​ទៅ​នឹង​រឿង​ដែល​បាន​កើត​ឡើង​សម្រាប់​ការ​ប្រកួត​ទី១​របស់​កម្ពុជា​ ​ដែល​ពួក​គេ​​តាម​ពី​ក្រោយ​ម៉ាឡេស៊ី រហូត​នាំ​មុខ។ កីឡាករ​ទាំង​អស់​​ត្រូវ​​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ចំណុច​គ្រោះ​ថ្នាក់​នេះ​ ប៉ុន្តែ​អ្វី​ដែល​បាន​និយាយ​គ្នា​ បែរ​ជា​មិន​បាន​យក​ទៅ​អនុវត្ត​ជាក់​ស្តែង​។

លោក​សង្កត់​ធ្ងន់​ថា ៖«ប្រសិន​បើ​យើង​លេង​ជាប់​គាំង​ ជម្រើស​ល្អ​បំផុត​គឺ​ត្រូវ​លេង​គ្រប់​គ្រង​បាល់​ពី​ក្រោម។ យើង​ត្រូវ​​​ការពារ​យ៉ាង​ណា​ឲ្យ​នៅ​ឆ្ងាយ​ពី​តំបន់​គ្រោះ​ថ្នាក់ ហើយ​បង្កើត​ឱកាស​ឲ្យ​បាន​ច្រើន តែ​ផ្ទុយ​ទៅ​វិញ ខុស​ស្រឡះ»។

កីឡាករ Faris Rami ដែល​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេង​ដែរ។

កីឡាករ​បាន​និយាយ​ថា ៖«បាន​៣​ពិន្ទុ​ពិត​ជា​សំខាន់ តែការ​លេង​របស់​យើង​មើល​ទៅ​សាមញ្ញ​ មិន​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ផ្តោត​លើ​ការ​លេង​ទាំង​ស្រុង។ អ្វី​ៗ​ទាំង​អស់​ជាប់​គាំង។ យើង​ត្រូវ​រៀបចំ​ក្រុម​ឡើង​វិញ​ឲ្យ​បាន​លឿន និង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ការ​ប្រកួត​បន្ទាប់។

កាល​ពី​យប់​មិញ គ្រាប់​បាល់​២​គ្រាប់​របស់​សិង្ហបុរី​កើត​ឡើង​ដោយ​សារ​តែ​កំហុស​អ្នក​ចាំទី​កម្ពុជា វីរៈ ដារ៉ា នៅ​ដើម​វគ្គ​ទី​១ ខណៈ​ការ​ប្រកួត​​ត្រូវបាន​គ្រប់​គ្រង​ដោយ​កម្ពុជា។ ជា​ពិសេស​នៅ​វគ្គ​ទី២​ដែល​សិង្ហបុរី​ការពារ​ស្ទើរ​ពាក់​កណ្តាល​តារាង៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម