Connect with us

កីឡា

កម្ពុជា នឹង​បើក​វគ្គ​បណ្តុះបណ្តាល៤​​លើក​​​ត្រៀម«ពាន​រង្វាន់សម្តេចបវរធិបតី»​លើក​ទី​២

បានផុស

នៅ

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​​ខ្មែរ​បុរាណ​«ពាន​រង្វាន់​បវរ​ធិបតី» ​គ្រោង​​បើក​វគ្គ​បណ្តុះ​បណ្តាល​ចំនួន​​៤​​លើក​ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​រៀប​ចំ​ការ​ប្រកួត​លើក​ទី​២​ នៅ​ឆ្នាំ​២០២៥ ឲ្យ​កាន់​តែ​ទទួល​បាន​ជោគជ័យ​ និង​ធំ​ទូលំទូលាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡាយុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​បង្ហាញ​ថា វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​គឺ​មាន​ចំនួន​៥។ ទី១ វគ្គ​​បណ្តុះ​បណ្តាល​ស្តីពី​​បច្ចេកទេស​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ នៅ​ក្នុង​ខែ​មករា, ទី២ វគ្គ​បណ្តុះ​បណ្តាលអាជ្ញា​កណ្តាល-ចៅ​ក្រម នៅ​​ក្នុង​ខែ​មីនា​, ទី​៣ វគ្គ​បណ្តុះ​បណ្តាលបច្ចេកទេស​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ នៅ​​ក្នុង​ខែ​ឧសភា និង​ទី​៤ វគ្គ​បណ្តុះ​បណ្តាល​អាជ្ញាកណ្តាល-ចៅ​ក្រម នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៥។

ទន្ទឹម​ជា​មួយ​នឹង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ខាង​លើ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចាប់​​ផ្តើម​ការងារ​ចាប់​ពី​ចុង​ឆ្នាំ​២០២៤​នេះ​ទៅ​មាន​ដូច​ជា​ សម្រេច​លើ​ទី​លាន​ប្រកួត កាល​បរិច្ឆេទ​ប្រកួត និង​កែ​សម្រួល​បទ​បញ្ជា បច្ចេកទេស-បញ្ជាការ​ប្រកួត​​។ ចូល​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៥ នឹង​រៀបចំ​សន្និសីទសារព័ត៌មាន​ស្តីពី​ការ​ប្រកួត​លើក​ទី​២, នៅក្នុង​ខែ​មេសា​សម្រេច​លើ​គម្រោង​ថវិកា​រៀបចំ​ការ​ប្រកួត, ចន្លោះ​ខែ​មិថុនា-កក្កដា នឹង​បើក​ចុះ​ឈ្មោះ​ការ​ប្រកួត និង​ចុង​ក្រោយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​លើក​ទី២​នៅ​ក្នុង​ខែ​កញ្ញា។

តាម​ការ​កំណត់​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​​ខ្មែរ​បុរាណ​«ពាន​រង្វាន់​បវរ​ធិបតី»លើក​ទី​២ នឹង​ធ្វើ​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២៥។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​​ខ្មែរ​បុរាណ​«ពាន​រង្វាន់​បវរ​ធិបតី»លើក​ទី​១​បាន​ធ្វើពី​ថ្ងៃ​ទី​១៨-១៩-២០ ខែ​តុលា ឆ្នាំ​២០២៤ នៅវិមាន​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ ដោយ​មាន​អត្តពលិក​​ចំនួន​​៤៨២​នាក់ (កីឡាករ​ចំនួន​៣៤៨​នាក់ និងកីឡាការិនីចំនួន​៧៧​នាក់។ ​ព្រឹទ្ធាចារ្យ​យុទ្ធ​គុន​៣៥​នាក់ ​​គ្រូ​បង្វឹក​ចំនួន​៥៧​នាក់ និង​​អាជ្ញា​កណ្តាល ចៅក្រម មន្ត្រី​បច្ចេកទេស និង​គ្រូ​ពេទ្យ​ចំនួន១៧១​នាក់។

ការ​ប្រកួត​ចែក​ចែក​ជា​៤​ប្រភេទ​កីឡា ស្មើ​នឹង​១៤​វិញ្ញាសា​គឺ​​១-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​បុរស​ចំនួន៤​វិញ្ញាសាគឺទម្ងន់​-៥០​គីឡូក្រាម​​ -៦០គីឡូក្រាម​ -៦៥គីឡូក្រាម​ និង-៧០គីឡូក្រាម។ ២-ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​នារី​ចំនួន​​៤​វិញ្ញាសា​គឺ​-៤៥​គីឡូក្រាម​ -៥០​គីឡូក្រាម -៥៥​គីឡូក្រាម និង​-៦០​គីឡូក្រាម។ ៣-ការ​ប្រកួត​ប្រយុទ្ធ​អាជីព​​បុរសចំនួន​​២​វិញ្ញាសាគឺ -៦៧​គីឡូក្រាម និង-​៧៥​គីឡូក្រាម​ និង​​៤-ការ​ប្រកួត​សម្តែង​​​ចំនួន​៤​វិញ្ញាសាគឺ ថ្វាយបង្គំគ្រូ​ឯកត្តជន មេគុន​​ដៃឯកត្តជន មេគុន​​អាវុធ​ក្រុម​៣​នាក់ និងមេគុ​ន​សមយុទ្ធ​​ក្រុម​៥​​នាក់។

ប្រាក់​រង្វាន់​ការ​ប្រកួតអាជីពជ័យលាភី​មេដាយ​មាស​ទទួល​បាន១២លាន​រៀល, ជ័យលាភី​មេដាយ​ប្រាក់ ទទួល​បាន​៨​លាន​រៀល និង​​ជ័យលាភី​មេដាយ​សំរិទ្ធ​ទទួលបាន៤​លាន​រៀល។ សម្រាប់​ប្រាក់​រង្វាន់​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​ ជ័យលាភីមេដាយ​មាស ទទួល​បាន​៨លាន​រៀល, ជ័យលាភីមេដាយ​ប្រាក់ទទួល​បាន៦​លាន និង​​ជ័យលាភីមេដាយ​សំរិទ្ធ​ទទួល​បាន​​៤លាន។ ជា​មួយ​គ្នា​នេះ​អត្តពលិក​ឆ្នើម​ប្រចាំ​វិញ្ញាសា​នីមួយ​ៗ និង​អាជ្ញា​កណ្តាល​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​​​ទទួល​បាន​​ពាន​១ និង​ម៉ូតូ​១​គ្រឿង​ដូច​គ្នា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម