កីឡា
ចិនបញ្ចូនអតីតមន្ត្រីបាល់ទាត់កំពូល២រូបទៀតចូលពន្ធនាគារពីបទពុករលួយ
ប្រទេសចិនបានកាត់ទោសអតីតមន្ត្រីបាល់ទាត់កំពូល២រូបទៀតពីបទអំពើពុករលួយ បន្ទាប់ពីមានការបើកយុទ្ធនាការបង្រ្កាបយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់។

តុលាការមួយខេត្ត Hubei កណ្តាលបាននិយាយថា លោក Liu Yi អគ្គលេខាធិការនៃសមាគមបាល់ទាត់ចិន (CFA) ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣.៦លានយ័ន (ប្រមាណ៤៩៧,០០០ដុល្លារ) ពីបទទទួលយកសំណូក។ តុលាការមួយទៀតនៅក្នុងខេត្តដដែលនេះបាននិយាយថា បុរសឈ្មោះ Tan Hai អតីតប្រធានការិយាល័យគ្រប់គ្រងអាជ្ញាកណ្តាលរបស់សមាគមបាល់ទាត់ចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារ៦ឆ្នាំកន្លះ និងពិន័យជាប្រាក់ ២០០,០០០យ័ន (ប្រមាណ២៧៥៣៤ដុល្លារ)។
ក្នុងសេចក្តីថ្លែងការណ៍ទាំងពីររបស់តុលាករបានលើកឡើងថា ៖ «ទ្រព្យសម្បត្តិដែលពួកគេទទួលបាននឹងត្រូវតម្កល់មកវិញតាមច្បាប់ហើយប្រគល់ទៅរតនាគាររដ្ឋ»។

តុលាការមួយផ្សេងទៀតកាលពីថ្ងៃអង្គារបាននិយាយថា លោក Qi Jun អតីតប្រធានផ្នែកផែនការយុទ្ធសាស្រ្តរបស់សមាគមបាល់ទាត់ចិន (CFA) ត្រូវបានកាត់ទោសឲ្យជាប់គុក៧ឆ្នាំ និងពិន័យជាប្រាក់ ៦០០,០០០យន់ (ប្រមាណ៨២៦១០ដុល្លារ) ពីបទស៊ីសំណូក។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបើកយុទ្ធនាការមិនឈប់ឈរប្រឆាំងនឹងអំពើពុករលួយចាប់តាំងពីឡើងកាន់អំណាចជាងមួយទសវត្សរ៍ចុងក្រោយ។
អតីតប្រធាន CFA លោក Chen Xuyuan ត្រូវបានជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមីនា ពីបទទទួលសំណូក។ ក្នុងខែដដែលនោះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ និងជាអតីតកីឡាករធ្លាប់លេងនៅ Premier League លោក Li Tie បានសារភាពកំហុសចំពោះបទឧក្រិដ្ឋដូចគ្នា។

តាមរយៈអំពើពុករលួយបានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិចិនមិនសូវរីកចម្រើនទៅមុខទេទាំងការប្រកួតបាល់ទាត់កម្រិតអាស៊ី និងជើងឯកពិភពលោក ហើយពេលខ្លះត្រូវបានដៃគូស៊ុតចូលច្រើនគ្រាប់ដែលពាក់ព័ន្ធនឹងអំពើពុករលួយ៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម