Connect with us

កីឡា

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

បានផុស

នៅ

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្នុង​ចំណោម​៦​ប្រកួត វគ្គ​សន្សំពិន្ទុក្នុង​ពូល A និង B ពាន​រង្វាន់ ASEAN Championship ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​បើក​ឆាក​ពូល A កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ កម្ពុជា​បាន​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ទទួល ម៉ាឡេស៊ី វេលា​ម៉ោង​៥:៤៥​នាទី​ល្ងាច​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ ​គឺ​មាន​អ្នក​ទស្សនា​ផ្ទាល់​រហូត​ដល់ ២៤ ៨៨៦​នាក់។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ការ​ប្រកួត​ផ្សេង​​ទៀត​នៅ​ក្នុង​ប្រទេស​អាស៊ានគិត​ត្រឹម​៦​ប្រកួត​ដំបូង។

ឈរ​នៅ​លំដាប់​ទី២ ការ​ប្រកួត​រវាងម្ចាស់​ផ្ទះ មីយ៉ាន់ម៉ា ដែល​ចាញ់ ឥណ្ឌូណេស៊ី ០-១ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ មាន​អ្នក​ទស្សនា​ផ្ទាល់ ១២៥០០​នាក់។ ការប្រកួត ដែល​ សិង្ហបុរី យក​ឈ្នះ​ កម្ពុជា ២-១ កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ​​១២៣៩១​នាក់។ បន្ទាប់​មក ការ​ប្រួត​រវាង​ម្ចាស់​ផ្ទះ ឡាវ ដែល​ចាញ់ វៀតណាម ១-៤ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ មាន​អ្នក​ទស្សនា ១០៦៨៥​នាក់។

ការប្រកួត​នៅ​ប្រទេសម៉ាឡេស៊ី ដែល​បាន​យក​ឈ្នះ​ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-២ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ គឺ​មាន​អ្នក​គាំទ្រ​ ៧៤២០​នាក់ និង​តិច​បំផុត​ ការ​ប្រកួត​រវាង ទីម័រ​ខាង​កើត និង ថៃ នៅ​ប្រទេស​វៀតណាម មាន​អ្នក​ទស្សនា​ផ្ទាល់ ១២៣៩​នាក់។

ពូល A

  • កម្ពុជា ២-២ ម៉ាឡេស៊ី មាន​អ្នក​ទស្សនា​ផ្ទាល់ ២៤៨៨៦​នាក់
  • ទីម័រ​ខាង​កើត ០-១០ ថៃ មាន​អ្នកទស្សនា​ផ្ទាល់ ១២៣៩​នាក់
  • សិង្ហបុរី ២-១ កម្ពុជា មាន​អ្នកទស្សនា​ផ្ទាល់ ១២៣៩១​នាក់
  • ម៉ាឡេស៊ី ៣-២ ទីម័រ​ខាង​កើត មាន​អ្នកទស្សនា​ផ្ទាល់ ៧៤២០​នាក់

ពូល

  • មីយ៉ាន់ម៉ា ០-១ ឥណ្ឌូណេស៊ី មាន​អ្នកទស្សនា​ផ្ទាល់​ ១២៥០០​នាក់
  • ឡាវ ១-៤ វៀតណាម មាន​អ្នកទស្សនា​ផ្ទាល់ ១០៦៨៥នាក់។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៤៦ នាទីutes មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម២ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៤ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម