Connect with us

កីឡា

អ្នកប្រដាល់ Stevenson ម្ចាស់ខ្សែក្រវាត់៨​ខ្សែ​ប្រកួត៧ឆ្នាំមិនចាញ់

បានផុស

នៅ

អ្នកប្រដាល់សកលអាមេរិក Shakur Stevenson កំពុងកាន់កាប់កំណត់ត្រាឈ្នះ១០០% ក្នុងការប្រកួតកម្រិតអាជីពគិតចាប់តាំងពីឆ្នាំ២០១៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Shakur Stevenson ដែល​កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៧ បានឈ្នះជើងឯកពិភពលោកក្នុងប្រភេទ​ទម្ងន់​៣ផ្សេងគ្នា។ ក្នុង​នាម​ជា​អ្នក​ប្រដាល់​ស្ម័គ្រ​ចិត្ត រូប​គេ​បាន​ប្រកួតតំណាង​ឲ្យ​សហរដ្ឋ​អាមេរិក​ក្នុងព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ២០១៦ ហើយបាន​ឈ្នះ​មេដាយ​ប្រាក់​១គ្រឿង​ក្នុងការប្រកួយ​ទម្ងន់​ស្រាល បន្ទាប់ពីចាញ់កីឡាករ Robeisy Ramírez របស់ប្រទេសគុយបា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។

ពេល​ហ្វឹក​ហាត់​នៅ​ Alexandria កីឡាករ​ Stevenson ទទួល​បាន​ជោគជ័យខ្លាំងនៅកម្រិតយុវជន ដោយបានឈ្នះពានរង្វាន់ AIBA Youth World Championships ឆ្នាំ២០១៤ និងកីឡាអូឡាំពិកយុវជនរដូវក្តៅឆ្នាំ២០១៤។

នៅ​ឆ្នាំ​២០១៧ Stevenson បានចាប់ផ្ដើមការប្រកួតកម្រិតអាជីព​ តាម​រយៈ​ការ​ចុះហត្ថលេខាលើកិច្ចសន្យាផ្សព្វផ្សាយជាមួយស្ថាប័ន​ប្រដាល់ Top Rank។ ក្រោយបង្កើតកំណត់ត្រាឈ្នះ៩ប្រកួតជាប់គ្នា រូបគេទទួលបាន​ឱកាស​ដើម្បីខ្សែក្រវាត់លើកដំបូង។ ពេលនោះរូបគេយកឈ្នះកីឡាករ Jessie Cris Rosales ​ដើម្បី​គ្រង​ខ្សែក្រវាត់២គ្រឿង​គឺ​ខ្សែក្រវាត់ IBF Inter-Continental និងខ្សែក្រវាត់ WBC Continental Americas featherweight។

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ Stevenson បានឈ្នះខ្សែក្រវាត់ NABO featherweight ក្រោយឈ្នះកីឡាករ Christopher Diaz​។ ក្នុងឆ្នាំដដែល​នោះ រូប​គេ​បានឈ្នះខ្សែក្រវាត់ WBO featherweight ក្រោយឈ្នះពិន្ទុកីឡាករ Joet Gonzalez បន្ទាប់ការប្រកួត១២ទឹកពេញ។

រំលងបាន៣ឆ្នាំ កីឡាករ Stevenson បានឈ្នះខ្សែក្រវាត់ WBO interim super featherweight ក្រោយយកឈ្នះកីឡាករ Jeremiah Nakathila និង​ក្នុង​ខែតុលា ឆ្នាំ២០២១ អ្នកប្រដាល់អាមេរិករូបនេះបន្ដឈ្នះ ខ្សែក្រវាត់ WBO super featherweight ក្រោយយកឈ្នះកីឡាករ Jamel Herring។ ឆ្នាំ២០២២ រូប​គេ​បានបន្ដឈ្នះខ្សែក្រវាត់ WBC និងខ្សែក្រវាត់ The Ring super featherweight ក្រោយយកឈ្នះកីឡាករ Óscar Valdez។

ឆ្នាំ២០២៣ កីឡាករ Stevenson បានឈ្នះខ្សែក្រវាត់ទី៨ ក្នុងអាជីព ក្រោយយកឈ្នះកីឡាករ Edwin De Los Santos ហើយគ្រងជាម្ចាស់ខ្សែក្រវាត់ WBC lightweight។ គិតត្រឹមចុងឆ្នាំ២០២៤ កីឡាករ​ប្រកួតបាន២២លើក ឈ្នះទាំង២២លើក ផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន១២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម