Connect with us

កីឡា

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

បានផុស

នៅ

កីឡាករ Gali Freitas និង João Pedro​ ជា​តួ​សំខាន់​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ដែល​នឹង​បង្ក​ហានិភ័យ​ខ្លាំង​ដល់កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ A ពាន​រង្វាន់ ASEAN Championship។

កីឡាករ Gali Freitas

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Gali Freitas ​​អាយុ​ទើប​១៩​ឆ្នាំ​ជា​ប្រធាន​ក្រុម​​ទីម័រ​ខាង​កើត​​កំពុង​លេង​ឲ្យ​ក្លិប PSIS Semarang ក្នុង​លីគ​បាល់ទាត់​កំពូល​ឥណ្ឌូណេស៊ី​ តាំង​ពី​ឆ្នាំ​២០២៣។ រូប​គេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លិប​ឥណ្ឌូណេស៊ី​ចំនួន​​៤៦​ប្រកួត និង​រក​បាន​១៣​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើស្លាប។ រូប​គេ​មាន​កម្ពស់​តែ​​១.៦៥​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​ល្បឿន​លឿន និង​បម្រើ​ស្លាប​ដ៏​គ្រោះ​ថ្នាក់។

តាម​ពិត​ទៅ​ការ​ប្រកួត​ពីរលើក​កន្លង​ទៅ​របស់ទីម័រ​ខាង​កើត​ដែល​ចាញ់​ ថៃ ០-១០ និង​ចាញ់ ម៉ាឡេស៊ី ២-៣ រូប​គេ​មិន​បាន​​បង្ហាញ​ខ្លួន​ក្រុម​ជម្រើស​ជាតិ​ទេ​ដោយសារ​ជាប់​ភារកិច្ច​។ យ៉ាង​ណា ដំណឹង​ចុង​ក្រោយ​ថា រូប​គេ​នឹង​វិល​​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ជា​មួយ​កម្ពុជា​ ប្រហែល​ជា​រូប​គេ​​អាច​ចូល​លេង។

គិត​ចាប់​តាំង​ពី​យុវជន​អាយុ​១៦​ឆ្នាំ ដល់​ក្រុម​ជម្រើស​​ទី១ Gali Freitas ​ រក​បាន​១៧​គ្រាប់​ហើយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​​ខ្លួន ក្នុង​នោះ​រក​បាន​២​គ្រាប់​ឲ្យ​ក្រុម​ធំ​ក្នុង​ការ​បង្ហាញ​ខ្លួន​១២​លើក។

កីឡាករ João Pedro

ការ​វិល​ត្រឡប់​មក​កាន់​ក្រុម​ជម្រើស​ជាតិ​របស់​កីឡាករ Gali Freitas ​ រឹត​តែ​ធ្វើ​ឲ្យ​ទីម័រ​ខាង​កើត​​មាន​ប្រសិទ្ធភាព​ខ្លាំង​​ឡើង​នៅ​តំបន់​ប្រយុទ្ធ នៅ​ពេល​រូប​គេ​ចាប់​ដៃ​​គូ​ជា​មួយ​ João Pedro ជា​កីឡាករ​​មាន​ល្បឿន​លឿន​នៅ​លីគ​កំពូល​កម្ពុជា។

ខ្សែ​ប្រយុទ្ធ João Pedro អាយុ​២៦​ឆ្នាំ កម្ពស់​១.៧១​ម៉ែត្រ​ របស់​ក្លិប​អង្គរថាយហ្គឺរ​នៃ​លីគ​កំពូល​កម្ពុជាកំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ រូប​គេ​ទើប​ចូល​រួម​ជា​មួយ​អង្គរថាយហ្គឺរ​នៅ​ក្នុង​រដូវ​កាល​នេះ ដោយ​បង្ហាញ​ខ្លួន​បាន​១២​លើក និង​រក​បាន​៣​គ្រាប់ ​ដែល​បាន​ក្លាយ​ជា​តួ​ដ៏​សំខាន់​ម្នាក់ក្នុង​ការ​ជួយ​ឲ្យ​ក្លិប​អង្គរថាយហ្គឺរ​ កំពុង​ឈរ​លេខ​៤​ បន្ទាប់​ពី​ឈ្នះ​៨ ស្មើ១ និង​ចាញ់៣ មាន​១២​ពិន្ទុ។

សម្រាប់​ការ​ប្រកួត​ជា​មួយ​ម៉ាឡេស៊ី​ដែល​បញ្ចប់​ដោយ​ចាញ់ ២-៣ ខ្សែ​ប្រយុទ្ធ João Pedro ស៊ុត​បាន១​គ្រាប់ និងបញ្ចូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​តាម​រយៈ​ទម្រង់​វាយ​បក​ដ៏​គ្រោះ​ថ្នាក់។ នៅ​ពេល​មាន​កីឡាករ Gali Freitas ​មក​ចូល​រួម​ទៀត​នោះ រឹត​តែ​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ទីម័រ​ខាង​កើត​គ្រោះ​ថ្នាក់។

ទោះ​បី​ជា​យ៉ាង​ណា ទីម័រ​ខាង​កើត​ មិន​មាន​ពេលវេលា​សម្រាក​ច្រើន​ថ្ងៃ​ទេ​ ដោយ​ប្រកួត​៤​លើក​ជាប់​គ្នា ខណៈ​នៅ​​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​នេះ ប្រកួត​ជា​មួយ សិង្ហបុរី នៅ​ប្រទេស​វៀតណាម ជា​ការ​ប្រកួត​លើក​ទី​៣ និង​នៅ​ថ្ងៃ​ទី​​១៧ ​ប្រកួត​ជា​មួយ​កម្ពុជា នៅ​រាជ​ធានី​ភ្នំពេញ។ ស្រប​ពេល​នេះ កម្ពុជា​បាន​សម្រាក​ច្រើន​ថ្ងៃ​តាំង​ពី​ប្រកួត​ជា​មួយ សិង្ហបុរី នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៤ វិនាទី មុន

ខ្សែ​ប្រយុទ្ធ​ទីម័រ​ខាង​កើត​២​រូប​នេះ​គ្រោះ​ថ្នាក់​សម្រាប់​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

Sokha Hotels

ព័ត៌មានពេញនិយម