កីឡា
សហព័ន្ធបាល់ទាត់ស៊ីរី ប្តូរពណ៌ឯកសណ្ឋាន ក្រោយលោក អាសាដ បានដួលរំលំ
ក្រុមឧទ្ទាមបានផ្តួលបានផ្តួលប្រធានាធិបតីស៊ីរី លោក Bashar al-Assad ហើយបានជំរុញឱ្យសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនេះផ្លាស់ប្តូរពណ៌ឯកសណ្ឋានជម្រើសជាតិ និងនិមិត្តសញ្ញារបស់ក្រុមជម្រើសជាតិពីក្រហមទៅបៃតង។

ក្រុមឧទ្ទាមស៊ីរីបានដណ្តើមយករដ្ឋធានី Damascus ដោយមិនមានការប្រឆាំងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឈានទៅនាំឱ្យលោកប្រធានាធិបតី Assad ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ក្រោយពីសង្គ្រាមស៊ីវិលរយៈពេល១៣ឆ្នាំ និងរយៈពេល៦ទសវត្សរ៍នៃការគ្រប់គ្រងស្វយ័តរបស់គ្រួសារលោក។
នៅពេលព្រឹត្តិការណ៍បានកើតឡើង សហព័ន្ធបាល់ទាត់ស៊ីរី បានប្រកាសថា ខ្លួនកំពុងផ្លាស់ប្តូរពណ៌និមិត្តសញ្ញា និងឈុតឯកសណ្ឋានរបស់ខ្លួន។

សហព័ន្ធកីឡាបាល់ទាត់ស៊ីរី បានបង្ហោះលើ Facebook អមជាមួយរូបថតកីឡាករជាច្រើននាក់ស្លៀកពាក់ពណ៌បៃតងថា “ឯកសណ្ឋានក្រុមជម្រើសជាតិថ្មីរបស់យើង”។
សហព័ន្ធក៏បានបន្ថែមថា “ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រលើកដំបូងដែលកើតឡើងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីរី ឆ្ងាយពីភាពបក្ខពួកនិយម និងអំពើពុករលួយ”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ