Connect with us

កីឡា

៤​រឿងគួរឲ្យ​ចាប់​អារម្មណ៍​ក្នុង​​​ពាន​រង្វាន់ AFF Cup ​​១២​ប្រកួត​កន្លង​ទៅ​

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ ASEAN Championship វគ្គ​សន្សំពិន្ទុ​ក្នុង​​ពូល​បាន​ដំណើរ​ការ​១២​ប្រកួត​ហើយ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ក្រុម​ណា​មួយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ។

អ្នក​គាំទ្រ​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់ចំនួន ១២៣ ៨៤២​នាក់

ការ​ប្រកួត​ទាំង​១២​នោះ​​មាន​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់​សរុប ១២៣ ៨៤២​នាក់។ ការ​ប្រកួត​រវាង​កម្ពុជា និង ម៉ាឡេស៊ី ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ២៤ ៨៨៦​នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ឈរ​នៅ​លំដាប់​ទី​២​។ ចំពោះ​ការ​ប្រកួត​ដែល​ថៃ​បាន​យក​ឈ្នះ​ម៉ាឡេស៊ី ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Rajamangala មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ២៥​៦១៩​នាក់ ឈរ​នៅ​លំដាប់​លេខ​១។

ពូល A

  • កម្ពុជា ២-២ ម៉ាឡេស៊ី មាន​អ្នក​ទស្សនា​ផ្ទាល់ ២៤ ៨៨៦​នាក់
  • ទីម័រ​ខាង​កើត ០-១០ ថៃ មាន​អ្នកទស្សនា​ផ្ទាល់ ១២៣៩​នាក់
  • សិង្ហបុរី ២-១ កម្ពុជា មាន​អ្នកទស្សនា​ផ្ទាល់ ១២៣៩១​នាក់
  • ម៉ាឡេស៊ី ៣-២ ទីម័រ​ខាង​កើត មាន​អ្នកទស្សនា​ផ្ទាល់ ៧៤២០​នាក់
  • ទីម័រ​ខាងកើត ០-៣ សិង្ហបុរី មាន​អ្នកទស្សនា​ផ្ទាល់ ១០០០​នាក់
  • ថៃ ១-០ ម៉ាឡេស៊ី មាន​អ្នកទស្សនា​ផ្ទាល់ ២៥​៦១៩​នាក់
អ្នក​គាំទ្រ​នៅ​ថៃ

ពូល B

  • មីយ៉ាន់ម៉ា ០-១ ឥណ្ឌូណេស៊ី មាន​អ្នកទស្សនា​ផ្ទាល់​ ១២៥០០​នាក់
  • ឡាវ ១-៤ វៀតណាម មាន​អ្នកទស្សនា​ផ្ទាល់ ១០៦៨៥នាក់
  • ហ្វីលីពីន ១-១ មីយ៉ាន់ម៉ា មាន​អ្នកទស្សនា​ផ្ទាល់ ១៥៨៩​នាក់
  • ឥណ្ឌូណេស៊ី ៣-៣ ឡាវ មាន​អ្នកទស្សនា​ផ្ទាល់ ១៤៤៥៥​នាក់
  • ឡាវ ១-១ ហ្វីលីពីន មាន​អ្នកទស្សនា​ផ្ទាល់ ៦៣៨៩​នាក់
  • វៀតណាម ១-០ ឥណ្ឌូណេស៊ី មាន​អ្នកទស្សនា​ផ្ទាល់ ១៦៦៦៩នាក់

ចំនួន​គ្រាប់​បាល់​កើត​ឡើងចំនួន​៤៣​គ្រាប់

ចំនួន​គ្រាប់​បាល់​បាន​កើត​មាន​ឡើង៤៣​គ្រាប់។ ក្នុង​នោះ​មាន​២​គ្រាប់​​ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​មីយ៉ាន់ម៉ា Zin Nyi Nyi Aung ពេល​ចាញ់​ឥណ្ឌូណេស៊ី និង​កីឡាករ​ហ្វីលីពីន Michael Baldisimo ពេល​ស្មើ​ជា​មួយ​ឡាវ។ កីឡាករ​ឥណ្ឌូណេស៊ី Shawal Anuar កំពុង​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​គឺ​៣​​គ្រាប់ ខណៈ​មាន​កីឡាករ៧​នាក់​រក​បាន​២​គ្រាប់​ដូច​គ្នា និង​កីឡាករ២៤​នាក់​រក​បាន​ម្នាក់​១​គ្រាប់ដូច​គ្នា។

កីឡាករ​២​នាក់​ជាប់​ពិន័យ​អត់​បង្ហាញ​ខ្លួនការ​ប្រកួត​បន្ទាប់

កីឡាករ​មីយ៉ាន់ម៉ា Wai Lin Aung ទទួល​បាន​កាត​លឿង​២​ដង​គឺ​លើក​ទី១​ពេល​ប្រកួត​ជា​មួយ​ឥណ្ឌូណេស៊ី និង​លើក​ទី២ ​ពេល​ប្រកួត​ជា​មួយ ហ្វីលីពីន ដូច្នេះ​ការ​ប្រកួត​របស់​មីយ៉ាន់ម៉ា​ជា​មួយ​ឡាវ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នឹង​គ្មាន​រូប​គេ​ទេ។ចំណែក​ខ្សែ​បម្រើ​ឆ្នើម​ឥណ្ឌូណេស៊ី Marselino Ferdinan អត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​​ឥណ្ឌូណេស៊ី ពេល​ចាញ់ វៀតណាម ១-០ ទេ ដោយសារ​​រូប​គេ​ទទួល​បាន​កាត​លឿង​ពីរ​ដង​​ ហើយ​ទទួល​បាន​កាត​ក្រហម​ពេល​ប្រកួត​ជា​មួយ​ឡាវស្មើ​គ្នា ៣-៣។

កំហុស​បច្ចេកទេស

កំហុស​អ្នក​ចាំទី​បាន​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ ASEAN Championship ឆ្នាំនេះ។ អ្នក​ចាំទី​កម្ពុជា វីរៈ ដារ៉ា បាន​ភ្លាត់​ស្នៀត​ផ្តល់​​ឱកាស​ឲ្យ​ខ្សែ​ប្រយុទ្ធ​សិង្ហបុរី​ស៊ុត​ចូល​ដល់​ទី​២​គ្រាប់។ ជា​មួយ​គ្នា​នេះ អ្នក​ចាំទី​ម៉ាឡេស៊ី​បាន​ទាត់​បាល់ទៅ​ប៉ះ​ខ្សែ​ប្រយុទ្ធ​ថៃ​ដែល​​ហាក់​ដូច​ផ្តល់​ឱកាស​ឲ្យ​ថៃ​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ពេល​ម៉ាឡេស៊ី​ចាញ់​ថៃ​ដោយ​លទ្ធផល ១-០ នៅ​ទឹក​ដី​ថៃ។ រឿង​គួរ​ឲ្យ​កត់​សំគាល់​មួយ​ទៀត​នោះ​ខ្សែ​ការពារ​ហ្វីលីពីន Michael Baldisimo បាន​តែត​ចូល​ទី​​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ជា​មួយ​ឡាវ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ១-១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម