Connect with us

កីឡា

គ្រូ​ទី​ម័រ​ខាង​កើត​ចាប់អារម្មណ៍​ខ្លាំង ​ពី​ការរីក​ចម្រើន​បាល់ទាត់​កម្ពុជា

បានផុស

នៅ

លោក Simón Elissetche គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​​ជាតិ​ទីម័រ​ខាង​កើត​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចម្រើន​​​បាល់ទាត់​កម្ពុជា​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក Simón Elissetche បាន​និយាយ​ថា លោក​សង្ឃឹម​ស្វែង​រក​បាន​ពិន្ទុ​​ពី​ការ​​ប្រកួត​ជា​មួយ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ​ទោះ​បី​ជា​ក្រុម​របស់​លោក​​បាន​ធ្លាក់​ហើយ​ក្តី។ បរាជ័យ​៣​លើក​កន្លង​មក​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​មិន​អាច​ស្វែង​រក​បាន​ពិន្ទុ​សោះ ដូច្នេះ​លោក​សង្ឃឹម​​អាច​ទទួល​បាន​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​លោក​បាន​លើក​ឡើង​ក្នុង​សន្និសីទសារព័ត៌មាន​គឺ​លើស​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក។ លោក​បាន​និយាយ​ថា លោក​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​ដឹក​នាំ​ក្រុម​មក​ប្រកួត​ជា​មួយ​កម្ពុជា។ លោក​បាន​តាម​ដាន​សកម្មភាព​បាល់ទាត់​កម្ពុជា​យូរ​មក​ហើយ​គឺ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សំគាល់។ កម្ពុជា​មាន​​ក្លិប​ល្អ​ៗ​ច្រើន ការ​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា​កាន់​តែ​ខ្ពស់។ ជា​ពិសេស​កីឡាករ​របស់​ទីម័រ​ខាង​កើត​​បាន​មក​លេង​នៅ​​កម្ពុជា​បន្ត​បន្ទាប់។ ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​បាល់ទាត់​កម្ពុជាទាំង​ក្លិប និង​ជម្រើស​ជាតិ។

កម្ពុជា និង ទីម័រ​ខាង​កើត មាន​ប្រវត្តិ​ជួប​គ្នា​ជា​ច្រើន​លើក​ក្នុង​ពាន​រង្វាន់​​អាស៊ាន និង​មិត្តភាព​អន្តរជាតិ។​ សម្រាប់​ការ​ជួប​គ្នា​៩​លើក​ចុង​ក្រោយ កម្ពុជា​បាន​ឈ្នះ​៦​លើក ស្មើ​គ្នា​២​លើក និង​ទីម័រ​ខាង​កើត​ឈ្នះ១​លើក។

  • កម្ពុជា ឈ្នះ ៤-១ ក្នុង​ពាន AFF Championship ឆ្នាំ​២០០៦
  • កម្ពុជា ស្មើ ២-២ ក្នុង​ពាន AFF Championship ឆ្នាំ​២០០៨
  • កម្ពុជា ឈ្នះ ៤-២ ក្នុង​ពាន AFF Championship ឆ្នាំ​២០១០
  • កម្ពុជា ចាញ់ ១-៥ ក្នុង​ពាន AFF Championship ឆ្នាំ​២០១២
  • កម្ពុជា ឈ្នះ ៣-២ ក្នុង​ពាន AFF Championship ឆ្នាំ​២០១៤
  • កម្ពុជា ឈ្នះ ២-០ ក្នុង​ពាន AFF Championship ឆ្នាំ​២០១៦
  • កម្ពុជា ឈ្នះ  ៣-២ ក្នុង​ពាន AFF Championship ឆ្នាំ​២០១៦
  • កម្ពុជា ស្មើ ២-២ មិត្តភាព​អន្តរជាតិ ឆ្នាំ​២០១៨
  • កម្ពុជា ឈ្នះ ២-១ មិត្តភាព​អន្តរជាតិ ឆ្នាំ​២០២២

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម