កីឡា
សារ៉េត គ្រីយ៉ា ជឿជាលើមិត្តរួមក្រុមសម្រាប់២ប្រកួតចុងក្រោយ
សារ៉េត គ្រីយ៉ា ដែលត្រូវបានជំនួសប្រធានក្រុម កាន់ ម៉ូ មានជំនឿចិត្តលើមិត្តរួមក្រុមសម្រាប់ការប្រកួតដែលនៅសល់២លើកចុងក្រោយ វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship ដើម្បីស្វែងរកឱកាសឡើងទៅវគ្គបន្ត។

ឆ្លងកាត់២លើកន្លងមក កម្ពុជា ធ្វើមិនសូវបានល្អទេ បន្ទាប់ពីស្មើ១ និងចាញ់១ រកបាន១ពិន្ទុ ឈរនៅលេខ៤ ក្នុងពូលA។ ការប្រកួតទល់នឹងក្រុមសិង្ហបុរី កម្ពុជាបានភ្លាត់ស្នៀតធ្វើឲ្យខូចបាល់មុខទី ក្រោយអ្នកចាំទី វីរៈ ដារ៉ា បង្កកំហុស២លើកជាហេតុធ្វើឲ្យចាញ់សិង្ហបុរី ១-២។ រឿងនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍កីឡាករ និងអ្នកគាំទ្រយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា កីឡាករ និងគ្រូបង្វឹកនាំគ្នាបំភ្លេចចោលរឿងទាំងនោះ និងចាប់ផ្តោតនូវការប្រកួតចំពោះមុខ។

កីឡាករ សារ៉េត គ្រីយ៉ា បាននិយាយថា ៖«ជាធម្មតា មនុស្សគ្រប់គ្នាតែងតែមានកំហុស ហើយសម្រាប់ក្រុមទាំងមូល ពួកយើងបានតាំងចិត្ត និងផ្ដោតអារម្មណ៍លើការប្រកួតដែលនៅសល់។ យើងនៅតែជឿជាក់លើក្រុមទាំងមូល។ នៅសល់២ប្រកូតទៀត ពួកយើងនៅតែមានក្ដីសង្ឃឹម និងព្យាយាមរកផ្លូវដែលល្អទាំងអស់គ្នា»។
ក្រុមកម្ពុជាត្រូវការ៣ពិន្ទុចាំបាច់ក្នុងការប្រកួតជាមួយក្រុមទីម័រខាងកើត នៅល្ងាចថ្ងៃស្អែក ដើម្បីបន្ដក្ដីសង្ឃឹម ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំពោះ លោក Koji Gyotoku គ្រូបង្វឹកក្រុមកម្ពុជា បានបង្ហាញក្ដីរំពឹងចំពោះការឡើងវគ្គបន្ត ទោះបីមានភាគរយតិច បន្ទាប់ពី ថៃ និងសិង្ហបុរី មាន៦ពិន្ទុឈរ លើកំពូលតារាង។

លោក Koji Gyotoku បាននិយាយថា ៖«និយាយពីក្ដីសង្ឃឹម និងឱកាសយើងនៅមាន។ គ្រាន់តែវាស្ដួចស្ដើងសម្រាប់យើង។ យើងនៅសល់២ប្រកួតទៀត។ អ្វីដែលខ្ញុំផ្ដោតសំខាន់បំផុតគឺការប្រកូតនៅថ្ងៃស្អែក ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ ហើយនឹងការប្រកួតបន្ទាប់»។

ការប្រកួតស្អែក ក្រុមកម្ពុជានឹងអវត្តមានកីឡាករសំខាន់គឺខ្សែការពារ កាន់ ម៉ូ និងខ្សែបម្រើ គីម សុខយុទ្ធ ដោយសាររបួស។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Andres Neito ក៏មិនច្បាស់ថែមទៀត៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?