កីឡា
៤រឿងសំខាន់ៗអំពីគូដណ្ដើមខ្សែក្រវាត់រវាង Regian Eersel និង Mustapha Haida
Regian “The Immortal” Eersel ដែលជាម្ចាស់ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion ត្រូវឡើងការពារខ្សែក្រវាត់ប៉ះគូប្រជែងលំដាប់លេខ២ Mustapha “Dynamite” Haida ក្នុងនាមជាគូឯកនៅព្រឹត្តិការណ៍ ONE: FISTS OF FURY III។ គូប្រកួតទាំងពីរមានស្ទិលប្រកួតខុសៗគ្នាគួរឲ្យចង់ទស្សនា។

គូប្រកួតលំដាប់ពិភពលោកនេះនឹងប៉ះគ្នានៅថ្ងៃសុក្រទី ទី ១៩ ខែមីនា ចុងសប្ដាហ៍នេះនៅ Singapore Indoor Stadium ហើយអ្នកគាំទ្រនឹងបានទស្សនាសកម្មភាពប្រកួតឥតឈប់ឈរមិនខានតាំងពីដំបូងដល់ចប់ការប្រកួត។ អ្នកទាំងពីរសុទ្ធតែមានស្ទិលប្រកួតល្អរៀងៗខ្លួន។ សូមតាមតាមដាន រឿងរ៉ាវសំខាន់ៗ ៤ យ៉ាង មុនជើងឯកពិភពលោកប៉ះគ្នាខាងក្រោម។
Eersel មានស្នៀតគាបសង្កត់ដ៏វ័យឆ្លាត
“The Immortal” ជាអ្នកប្រយុទ្ធដែលមានស្នៀតគាបសង្កត់តាមក្បាច់ទាត់ជើងដ៏មានប្រសិទ្ធភាព។ ក្បាច់ទាត់របស់គេធ្វើឲ្យគូប្រជែងពិបាកទប់ទល់ណាស់។ គេអាចប្រើស្នៀតនេះកៀរគូបដិបក្ខទៅក្បែរកន្លែងឲ្យទឹក មុនពេលប្រើក្បាច់ប្រយុទ្ធដ៏គ្រោះថ្នាក់។ នៅពេលគូប្រជែងព្យាយាមគេច កូនកាត់ហូឡង់-សូរីណាម រូបនេះតែងតែដើរចូលដើម្បីប្រើកណ្ដាប់ដៃធ្ងន់ៗ, ស្នៀតទាត់ជើង, និងឡើងជង្គង់ដ៏មានថាមពល។

Haida មានវិធីងាយស្រួលក្នុងការប្រកួត
“Dynamite” ធ្វើបម្លាស់ទីបានល្អ ប៉ុន្តែ គេមិនមែនជាអ្នកដកថយដើម្បីប្រកួតនោះទេ។ កីឡាករប្រើឆ្វេងរូបនេះអាចប្រើជំហរឆ្វេងដើម្បីប្រយុទ្ធឲ្យបានល្អ។ អ្នកជំនាញកណ្ដាប់ដៃធ្ងន់សញ្ជាតិអ៊ីតាលីរីករាយដើម្បីឲ្យគូប្រជែងបុកចូល ខណៈរូបគេប្រើវិធីឆ្មក់វ៉ៃវិញក៏មិនធម្មតាដែរ។ នៅពេលគូប្រជែងចូលមកដើម្បីវ៉ៃកៀក Haida ក៏អាចចេញស្នៀតខាវកណ្ដាប់ដៃ និង វាយបកកណ្ដាប់ដៃឆ្វេងលឿនៗទៅវិញ ឬ វ៉ៃកាត់ឆ្វេងដ៏គ្រោះថ្នាក់ផងដែរ។ ដូចគ្នានេះ Eersel ត្រូវតែបារម្ភពេលចូលកៀកនេះតែម្ដង។
‘The Immortal’ មានជង្គង់ប្រកបដោយគ្រោះថ្នាក់
Eersel មានកម្ពស់មានប្រៀបដែលអំណោយផលសម្រាប់អុកជង្គង់។ ហើយបើសិនមានឱកាស គេនឹងបំបាក់គូប្រកួតដោយប្រើជង្គង់ដ៏ធ្ងន់ៗ។ “The Immortal” បានសម្រួចការប្រកួតនេះតាមរយៈស្នៀតជង្គង់របស់ខ្លួន។ គេអាចវ៉ៃខាវ ឬ វ៉ៃថ្ពក់ ហើយបន្ទាប់មកចូលអុកជង្គង់ ឬ អុកជង្គង់ឆ្វេងបើសិនរូបគេដកថយមកក្រោយវិញ។

កូនសិស្សមកពីក្លិប Sityodtong Amsterdam មានកម្ពស់រហូតដល់ ១៨៩ សង់ទីម៉ែត្រ។ គេនៅចាំថា ជង្គង់របស់ Eersel អាចឡើងដល់ចង្ការបស់ Nieky “The Natural” Holzken ដែលបានយកឈ្នះ និងគ្រងខ្សែក្រវាត់នាគ្រានោះ។ បើដៃគូហ៊ានប្រហែស Eersel យកស្នៀតនេះបំបាក់គ្រប់ពេលដោយសារតែជង្គង់ឡើងបានខ្ពស់។
‘Dynamite’ មានកណ្ដាប់ដៃធ្ងន់មហាសាល
ខណៈដែលម្ចាស់ខ្សែក្រវាត់មានជំនាញជង្គង់ដ៏ល្អ អ្នកប្រជែងខ្សែក្រវាត់ក៏មានស្នៀតប្រដាល់សកលប្រកបដោយគ្រោះថ្នាក់ផងដែរ។ មានកីឡាករជាច្រើនបានចាញ់ក្រោមកណ្ដាប់ដៃធ្ងន់ៗរបស់ Haida រួមមាន Daniel “The Rock” Dawson កាលព្រឹត្តិការណ៍ ONE: BEYOND THE HORIZON ផងដែរ។ ដូច្នេះ Eersel ត្រូវតែការពារចង្កា និងផ្ទៃមុខរបស់គេឲ្យល្អជារៀងរាល់ពេលនៅលើសង្វៀន។ ម្យ៉ាងវិញទៀត “Dynamite” អាចប្រើកណ្ដាប់ដៃបានល្អ ទោះនៅឆ្ងាយ ឬជិតក៏ដោយ។
តើខ្សែក្រវាត់នៅលើម្ចាស់ដដែល ឬ ប្ដូរម្ចាស់ថ្មី?


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត