Connect with us

កីឡា

ក្រុមតាកែវ របស់ គួន ម៉ុម ប៉ះ កំពង់ស្ពឺ ​ពាន​សម្តេច​ក្រឡាហោម ស ខេង វគ្គ​ចាញ់ធ្លាក់

បានផុស

នៅ

ក្រុម​បាល់ទះ​​ខេត្ត​កែវ ត្រូវ​ប៉ះ​ក្រុម​ខេត្ត​កំពង់ស្ពឺ ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៣ ឆ្នាំ​២០២៤ បន្ទាប់​ពី​ចប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុក្នុង​ពូល​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រោយ​​ដំណើរ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ពេល​នេះ​​​រក​ឃើញ​ក្រុម​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ និង​រកឃើញ​ក្រុម​​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ចាញ់​ធ្លាក់ ឈ្នះ​ឡើង​វគ្គ​បន្ត។ ក្រុម​នគរ​បាល​​ខេត្ត​តាកែវ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​មាន​តារា​ឆ្នើម គួន ម៉ុម និង ផល រតនៈ ព្រម​ទាំង​មាន​កីឡាករ​បរទេស​ជា​ប្រធាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ម៉ាឡេស៊ី។

ក្រុម​ខេត្ត​តាកែវ​ត្រូវ​បាន​គេ​រំពឹង​អាច​ធ្វើ​ដំណើរ​ទៅ​បាន​វែង​ឆ្ងាយ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើកទី​៣។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ក្រុម​ល្អ​ៗ​ជា​ច្រើន​​ទៀត​ដែល​រំពឹង​បន្ត​ដំណើរ​ទៅ​មុខ​បាន​ឆ្ងាយ​​ដូច​ជា​ ក្រុម​ការពារ​តំណែង​ជើង​ឯកឆ្នាំ​ចាស់ ក្រសួង​មហាផ្ទៃ ​បញ្ជាការដ្ឋាន​អង្គរក្ស​ទាំង​ពីរ ​ស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ក្រុម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ និង​ក្រុមកង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​ជា​គូ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤

  • ក្រុម​នគរ​បាល​រាជ​ធានី​ភ្នំពេញ vs ក្រុម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ
  • ក្រុម​នគរ​បាល​ខេត្ត​មណ្ឌលគិរី vs សមាគម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ
  • ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (A) vs ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់
  • ក្រុម​នគរ​បាល​ខេត្ត​កណ្តាល vs ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស (B)
  • ក្រុមនគរ​បាល​ខេត្ត​ស្វាយរៀង vs ក្រុម​នគរ​បាល​ខេត្ត​ឧត្តរមាន​ជ័យ
  • ក្រុម​នគរ​បាល​ខេត្ត​កែប vs ក្រុម​នគរ​បាល​ខេត្ត​សៀមរាប
  • ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ vs ក្រុម​បាល់ទះ​វិសាខា (B)
  • ក្រុម​នគរ​បាល​ខេត្ត​កំពង់ស្ពឺ vs ក្រុម​នគរ​បាល​ខេត្ត​តាកែវ

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ ត្រូវ​សម្រាក​ បន្ទាប់​ពី​ប្រកួត​ជា​ច្រើន​ថ្ងៃ​​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។ ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម