កីឡា
កម្ពុជា ឈ្នះ ទីម័រខាងកើត ៦លើក ក្នុងជំនួប៩លើកចុងក្រោយ មុនប៉ះគ្នាល្ងាចនេះ
ការជួបគ្នា៩លើកចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតែ១លើកប៉ុណ្ណោះ ខណៈកម្ពុជាឈ្នះ៦លើក និងស្មើគ្នា២លើក។

វេលាម៉ោង៥:៤៥នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ជាការជួបគ្នាលើកទី១០ចុងក្រោយដែល ក្រុមទីម័រខាងកើត លេងដោយគ្មានក្តីព្រួយបារម្ភអ្វីទាំងអស់ ដោយសារពួកគេបានធ្លាក់រួចទៅហើយ ដូច្នេះពួកគេនឹងលេងដើម្បីស្វែងរកកំណត់ត្រាល្អលើកម្ពុជា។
លោក Simón Elissetche គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតបាននិយាយថា លោកសង្ឃឹមស្វែងរកបានពិន្ទុពីការប្រកួតជាមួយកម្ពុជា បើទោះបីជាក្រុមរបស់លោកបានធ្លាក់ហើយក្តី។ សម្រាប់បរាជ័យ៣លើកកន្លងមកបានធ្វើឲ្យក្រុមរបស់លោកមិនអាចស្វែងរកបានពិន្ទុសោះ ដូច្នេះលោកសង្ឃឹមអាចទទួលបានពិន្ទុសម្រាប់ការប្រកួតចុងក្រោយ។

លោកបាននិយាយថា លោកពិតជារីករាយណាស់ដែលបានដឹកនាំក្រុមមកប្រកួតជាមួយកម្ពុជា។ លោកបានតាមដានសកម្មភាពបាល់ទាត់កម្ពុជាយូរមកហើយគឺរីកចម្រើនគួរឲ្យកត់សំគាល់ មានក្លិបល្អៗច្រើន ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាកាន់តែខ្ពស់។ ជាពិសេសកីឡាកររបស់ទីម័រខាងកើតបានមកលេងនៅកម្ពុជាបន្តបន្ទាប់។ ទាំងនេះបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់បាល់ទាត់កម្ពុជាទាំងក្លិប និងជម្រើសជាតិ។

ចំណែក លោក Koji Gyotoku គ្រូបង្វឹកក្រុមកម្ពុជាពិតជាផ្តោតសំខាន់ខ្លាំងណាស់សម្រាប់ការប្រកួតល្ងាចនេះ។ លោកត្រូវរៀបចំកូនក្រុមយ៉ាងណាដើម្បីរកឲ្យបាន៣ពិន្ទុដាច់ខាតដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គបន្ត។ ប្រសិនបើលទ្ធផលត្រឹមស្មើគឺកម្ពុជាអស់ឱកាសហើយ។
លោកបាននិយាយថា ៖«និយាយពីក្ដីសង្ឃឹម និងឱកាសយើងនៅមាន។ គ្រាន់តែវាស្ដួចស្ដើងសម្រាប់យើង។ យើងនៅសល់២ប្រកួតទៀត។ អ្វីដែលខ្ញុំផ្ដោតសំខាន់បំផុតគឺការប្រកូតនៅថ្ងៃស្អែក ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អ ហើយនឹងការប្រកួតបន្ទាប់»។

ការជួបគ្នា៩លើកចុងក្រោយ កម្ពុជាបានឈ្នះ៦លើក ស្មើគ្នា២លើក និងទីម័រខាងកើតឈ្នះ១លើក។
- កម្ពុជា ឈ្នះ ៤-១ ក្នុងពាន AFF Championship ឆ្នាំ២០០៦
- កម្ពុជា ស្មើ ២-២ ក្នុងពាន AFF Championship ឆ្នាំ២០០៨
- កម្ពុជា ឈ្នះ ៤-២ ក្នុងពាន AFF Championship ឆ្នាំ២០១០
- កម្ពុជា ចាញ់ ១-៥ ក្នុងពាន AFF Championship ឆ្នាំ២០១២
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៤
- កម្ពុជា ឈ្នះ ២-០ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ស្មើ ២-២ មិត្តភាពអន្តរជាតិ ឆ្នាំ២០១៨
- កម្ពុជា ឈ្នះ ២-១ មិត្តភាពអន្តរជាតិ ឆ្នាំ២០២២
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ