កីឡា
ក្រុមហ៊ុន Panasonic Cambodia នៅតែបន្តចាប់ដៃគូសហការជាមួយនឹងក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ ដើម្បីលើកស្ទួយការអភិវឌ្ឍន៍របស់យុវជនជំនាន់ក្រោយ
ក្រុមហ៊ុន Panasonic Cambodia និង ក្លឹបបាល់ទាត់ ISI ដង្កោសែនជ័យ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តភាពជាដៃគូដោយផ្តោតលើការបណ្តុះទេពកោសល្យសម្រាប់កីឡាករបាល់ទាត់វ័យក្មេងនៅកម្ពុជា។ កិច្ចសហការនេះបានឈានចូលដល់ឆ្នាំទី 3 ហើយ ដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ Panasonic Cambodia ក្នុងនាមជាដៃគូអាជីវកម្មសម្រាប់ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលបានប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League ដ៏មានកិត្យានុភាព។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅកីឡដ្ឋាន AIA នៅ KMH Park ដោយមានការចូលរួមពីលោក Hisakazu Maeda អគ្គនាយក Panasonic នៅប្រទេសកម្ពុជានិង លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ព្រមទាំងសមាជិកនៃក្លឹបបាល់ទាត់និងបុគ្គលិក ។
Panasonic Cambodia បានឧបត្ថម្ភគ្រឿងបរិក្ខារបស់ខ្លួនដើម្បីលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធនិងជួយសម្រួលដល់ប្រតិបត្តិការនៃកីឡដ្ឋាន AIAនៅ KMH Park រួមមានម៉ាស៊ីនត្រជាក់បំពាក់បច្ចេកវិទ្យា nanoeX ដែលជួយទប់ស្កាត់មេរោគនិងផ្តល់នូវផាសុកាភាពដល់កីឡាករ និងទស្សនា។

ក្រុមហ៊ុនក៏បានផ្គត់ផ្គង់ម៉ាស៊ីនបោកគក់សម្ងួត CARE+ Edition របស់ខ្លួនផងដែរ ដែលត្រូវបានរចនាឡើងដើម្បីសម្អាតនិងសម្ងួតអាវរបស់ក្រុមកីឡាករប្រកបដោយអនាម័យ ។ Panasonic បានផ្តល់អោយក្លឹបនូវកាមេរ៉ា Lumix ដ៏ទំនើប ដើម្បីគាំទ្របន្ថែមលើប្រព័ន្ធផ្សព្វផ្សាយរាល់គ្រប់ការប្រកួត។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ លោក Hisakazu Maeda បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ ក្នុងការចូលរួមដល់សង្គមរបស់ក្រុមហ៊ុន Panasonic Cambodia តាមរយៈសសរស្តម្ភសំខាន់ៗចំនួនបួនគឺ ការអភិវឌ្ឍន៍មនុស្ស បរិស្ថាន កីឡា និងសិល្បៈ និងវប្បធម៌។

លោកបានកត់សម្គាល់ថា “ការគាំទ្រដែលយើងផ្តល់សម្រាប់ ISI គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ដើម្បីគាំទ្រដល់យុវជនប្រកបដោយទេពកោសល្យ ផ្តល់ឱកាសអោយពួកគេចូលរួមក្នុងសកម្មភាពកីឡា។ កិច្ចសហការនេះបង្ហាញពីបេសកកម្មរួមគ្នាដើម្បីបង្កើនបទពិសោធន៍របស់កីឡាករ និងអ្នកគាំទ្រ ស្របពេលដែលជំរុញការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា។


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់