Connect with us

កីឡា

១២ឆ្នាំចុងក្រោយ វៀតណាម មិន​ចាញ់សោះ​ក្នុង​​វគ្គចែកពូល​ AFF Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើសជាតិវៀតណាមធ្វើបានយ៉ាងល្អ នៅ​វគ្គសំន្សពិន្ទុ​ក្នុង​ពូល​ ពានរង្វាន់ ASEAN Championship ក្រោយការប្រកួត២១​លើកចុងក្រោយ ពួកគេមិនចាញ់ទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាមបានបន្តការមិនស្គាល់បរាជ័យរបស់ពួកគេក្នុងវគ្គចែកពូលនៃពានរង្វាន់ ASEAN Championship បន្ទាប់ពីស្មើ​ជា​មួយ ហ្វិលីពីន ដោយ​លទ្ធផល ១-១ កាល​ពី​យប់មិញ។ ខ្សែ​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោន Gayoso បាន​ស៊ុត​គ្រាប់​បាល់​ឲ្យ​ ហ្វីលីពីន នាំ​មុខ ១-០ នៅ​នាទី៦៨ ប៉ុន្តែ​វៀតណាម​បាន​តាម​ស្មើ ១-១ ដោយ​កីឡាករ Doãn Ngọc Tân នៅ​នាទី​៩០+៧។

គិត​ត្រឹម​ពេលនះ​មាន​រយៈពេល​១២​ឆ្នាំ​ហើយ​ដែល​​ពួកគេនៅតែបន្ដកំណត់ត្រាមិនចាញ់ ខណៈការចាញ់​លើក​ចុង​ក្រោយ​ក្នុង​វគ្គ​ចែក​ពូល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ២០១២។ ពេល​នោះ ក្រុមវៀតណាមស្ថិតក្រោមការដឹកនាំរបស់លោក Phan Thanh Hung បានចាប់ផ្តើម​ដោយ​លទ្ធផល​ ១-១ ជាមួយមីយ៉ាន់ម៉ា ប៉ុន្តែ​បាន​ចាញ់ ហ្វីលីពីន ដោយ​លទ្ធផល​ ០-១ និងបន្ត​ចាញ់ ថៃ ដោយ​លទ្ធផល ១-៣។ បរាជ័យ​២​លើក​បាន​ធ្វើ​ឲ្យ​វៀតណាម ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ​ក្នុង​ពូល​ ហើយនោះ​ជា​លើក​ចុងក្រោយ​​ដែល​ពួក​គេ​មិនអាចឆ្លង​ផុត​វគ្គ​ចែក​ពូល។

ចាប់តាំងពីពេលនោះមក វៀតណាមប្រកួតក្នុងវគ្គចែកពូលបានចំនួន២១​ប្រកួត ហើយឈ្នះ១៦លើក និងស្មើ៥លើក ស៊ុតបញ្ចូលទីបាន៤៨​គ្រាប់ និងរបូតគ្រាប់បាល់ចំនួន៧​គ្រាប់​ប៉ុណ្ណោះ។

ក្រៅពីមិនស្គាល់បរាជ័យក្នុងវគ្គចែកពូល ពានរង្វាន់ AFF Championship វៀតណាមថែមទាំងរក្សាកំណត់ត្រាមិនរបូតគ្រាប់បាល់ក្នុងវគ្គសំន្សពិន្ទុចំនួន១២ប្រកួតជាប់គ្នា ប៉ុន្តែកំណត់ត្រានេះត្រូវបំបែក ដោយក្រុមឡាវក្នុងការប្រកួត​បើក​ឆាក ASEAN Championship ឆ្នាំ២០២៤ នៅពេលប្រធានក្រុមឡាវ Bounphachan Bounkong ស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រ។

ការប្រកួតវគ្គសំន្សពិន្ទុឆ្នាំ​២០២៤ វៀតណាម រក​បាន​៧​ពិន្ទុ​ពី​ការ​ឈ្នះ​២ និង​ស្មើ​១​ (ឈ្នះ​ឡាវ ១-៤, ឈ្នះ ឥណ្ឌូណេស៊ី ១-០) និង​ស្មើ ហ្វីលីពីន ១-១)។ ការ​ប្រកួត​ចុង​ក្រោយ ពួក​គេ​ បើក​ទ្វារ ទទួល មីយ៉ាន់ម៉ា ក្នុងផ្ទះ​របស់​ខ្លួន៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម