Connect with us

កីឡា

ក្រុម​ជម្រើសជាតិ គ្រូបង្វឹក និង​មន្ត្រី​កីឡា​១០៥១​នាក់​ បានបញ្ចប់​ការចាក់​វ៉ាក់សាំង​ហើយ​

បានផុស

នៅ

កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា រួមជាមួយ​គ្រូបង្វឹក​និង​មន្ត្រី​ដឹកនាំ​ផង​នោះ បានបញ្ចប់​ការចាក់​វ៉ាក់សាំង​ការ ពារ​មេរោគ​កូ​វីដ​១៩​រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​នៅ​ថ្ងៃទី​១៥​មីនា​ម្សិល​មិ​ញ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២​ឆ្នាំ​២០២៣ (CAMSOC)​មាន​ប្រសាសន៍​ថា ថ្ងៃទី​១៥ ​ខែមីនា​ ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ចាក់​បញ្ចប់​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ ង​ការពារជាតិ និង​ជា​ប្រធាន CAMSOC ក្នុង​ការរៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជូន​ដល់​ថ្នាក់​មន្ត្រី​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​សរុប​ចំនួន​១០៥១​នាក់ ដើម្បី​ត្រៀមលក្ខណៈ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ឆ្នាំ​២០២១​នេះ​។​

លោក​អគ្គលេខាធិការ វ៉ា​ត់ ចំរើន សង្កត់ ធ្ងន់​ថា ដោយសារតែ​បច្ចុប្បន្ន ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅតែ​ធ្ងន់ធ្ងរ​នោះ នៅ​តាម​បណ្តា​ក្រសួង​-​ស្ថាប័ន មន្ទីរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដូច្នេះ​ហើយ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​នានា​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ការហ្វឹកហាត់​នៅតាម​ទីកន្លែង​សុវត្ថិ ភាព និង​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។​

លោក​សំណូម​ដោយ​ស្នើ​សុំ​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវគោរព​តាម​កម្មវិធី ហ្វឹកហាត់​របស់​គ្រូបង្វឹក​ជាតិ​និង​អន្តរជាតិ​ឱ្យបាន​ហ្មត់ចត់​ជាទី​ផុត​។​លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​មិនបាន​ហ្វឹកហាត់​ឲ្យ​បាន​ដិត ដល់​នោះទេ​នឹងមាន​បញ្ហា​កម្លាំង​កាយសុខភាព​របស់​ពួកគាត់​នៅពេល​ចូល​ហ្វឹកហាត់​ឡើងវិញ​នោះ​ជាក់​ជាមិនខាន​។​ ដូច្នេះហើយ​នៅក្នុង​ស្ថានភាព​រំសាយ​នៃ​ការប្រមូលផ្តុំ​ហ្វឹក​ហាត់របស់​ក្រុម​ជម្រើសជាតិ​នេះ កីឡាករ កីឡាការិនី​ជម្រើសជាតិ​ដាច់ខាត​មិនត្រូវ​សម្រាក​អសកម្ម​នោះទេ ពោលគឺ​ត្រូវតែ​ហ្វឹកហាត់​ជាដាច់ខាត មិនត្រូវ​ឲ្យ​ឡើង​ទម្ងន់​ឡើយ​ហើយ​ដាច់ខាត​ត្រូវតែមាន​ភាព​ច្បាស់​លាស់ ​ក្នុងការ​ហ្វឹកហាត់​បំប៉ន​ផ្លូវកាយ​យើង​ឲ្យ​បានល្អ នៅក្នុង​ពេលដែល​មិនបាន​ហ្វឹកហាត់​ជុំគ្នា​នេះ​។​

គួរ​បញ្ជាក់ថាតាម​ការគ្រោងទុក​ក្រុម​ជ​ម្រើស​ជាតិ​ទាំងអស់នេះ គឺ​ត្រូវ​ចាក់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ ហើយ​នៅ​ថ្ងៃទី​១៥ ខែមីនា គឺជា​ថ្ងៃ​ចាក់​បញ្ចប់​ដែលមាន​ចំនួន ១០៥១​នាក់​។ នៅ​ថ្ងៃ​ចាក់​បញ្ចប់​នេះ គេ​សង្កេតឃើញថា កីឡាករ​កីឡាការិនី​ជម្រើសជាតិ​មួយចំនួន ជាពិសេស​គឺ​ក្រុម​កីឡាករ​បាល់ទាត់ ដែលមាន​ការប្រកួត​តាំង​ពីថ្ងៃ​ទី​២​ទី​៣​និង​ទី​៤​ខែ មីនា​កន្លងមក​នោះ មិនទាន់បាន​ចាក់​ទេ ដូច្នេះ​នៅ​ថ្ងៃ​១៥​មីនា គឺ​ពួកគាត់​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បញ្ចប់​បញ្ជី​ដែលមាន​ចំនួន​សរុប ១០៥១​នាក់​នេះ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​កីឡាការិនី​ប្រដាល់សកល នូវ ស្រី​ពៅ ទៅ​ហ្វឹកហាត់​ប្រដាល់ ឃី​ក​បុក​ស៊ី​ង​វិញ​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​នៅ​វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម