កីឡា
គ្រូទីម័រខាងកើតថា VAR ពេលខ្លះល្អ ពេលខ្លះមិនល្អក្នុងបាល់ទាត់សម័យទំនើប
ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត បានបរាជ័យដោយលទ្ធផល ១-២ ក្នុងការប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Championship ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សង្កេតឃើញថា ប្រព័ន្ធបច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាល «VAR» ត្រូវបានប្រើប្រាស់ច្រើន។ ក្រោយចប់ការប្រកួត លោក Simón Elissetche គ្រូបង្វឹកទីម័រខាងកើត ត្រូវបានអ្នកសារព័ត៌មានចោទសួរថា លោកយល់ឃើញយ៉ាងណា ចំពោះការសម្រេចមិនផ្ដល់គ្រាប់បាល់ទី២ដល់ទីម័រខាងកើត ក្រោយការត្រួតពិនិត្យ VAR។
លោក Simón Elissetche បាននិយាយថា ៖«ខ្ញុំមិនអាចនិយាយអ្វីបានទេ ទាល់តែខ្ញុំមើលវីដេអូឡើងវិញទើបអាចនិយាយបាន។ បើនៅលើទីលាន ខ្ញុំមើលឃើញគ្រាប់ទី២របស់ទីម័រខាងកើតគួរតែផ្ដល់ឲ្យ តែ VAR ពិនិត្យមើលហើយគឺមិនឲ្យ។ នៅក្នុងបាល់ទាត់សម័យទំនើបមានបចេ្ចកវិទ្យាមកជំនួយ តែងតែមានចំណុចវិជ្ជមាន និងអវិជ្ជមាន។ យ៉ាងណានេះជាលទ្ធផល ខ្ញុំត្រូវតែទទួលយក»។
មិនមែនមានទីម័រខាងកើតទេ ប៉ុន្តែគ្រាប់បាល់ទាត់ទី១ដែលស៊ុតចូលដោយកីឡាករកម្ពុជា Nieto នៅដើមវគ្គទី១ត្រូវបានសម្រេចមិនផ្ដល់ឲ្យវិញ ក្រោយការឆែក VAR។ គ្រាប់ទី២ក៏ដូចគ្នា ក្រោយកីឡាករទីម័រខាងកើត រំខានអ្នកចាំទីកម្ពុជា។ ក្នុងបាល់ទាត់សម័យនេះ ទោះបីមានបច្ចេកវិទ្យាទំនើប ជួយសម្រួលដល់អាជ្ញាកណ្ដាលក្នុងការកាត់សេចក្ដីនៅលើទីលានពិតមែន ប៉ុន្តែក៏នៅតែកើតមានបញ្ហាអសកម្មភាពខ្លះ។ យ៉ាងមិញភាពអវិជ្ជមានត្រូវបានកាត់បន្ថយឲ្យនៅសល់តិច៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់