Connect with us

កីឡា

ម្ចាស់​មេដាយមាស​ស៊ីហ្គេម ម៉ែន សុផានិត ក្លាយ​ជា BA ក្លិប Lux98 Billiard មាន​សម្ភារៈហ្វឹកហាត់ទំនើប

បានផុស

នៅ

កីឡាករ​ស្នូកឃ័រ​ជម្រើស​ជាតិ​កម្ពុជា ម៉ែន សុផានិត បាន​ក្លាយជា​តំណាង​ផ្សព្វផ្សាយ (BA) របស់​ក្លិប​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា Lux98 Billiard ​​ដែល​ជា​​មាន​សម្ភារៈ​ហ្វឹក​ហាត់​​ទំនើប​កម្រិត​ស្តង់ដា​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្នុង​សន្និសីទ​សារព័ត៌មានស្តី​ពី​ការ​ចុះ​ហត្ថលេខា​ជា​មួយ​​កីឡាករ កញ្ញា ហេង ចាង នាយក​គ្រប់​គ្រង​ក្លិប Lux98 Billiard ​បាន​លើក​ឡើង​ថា គោល​ដៅ​សំខាន់​​ចំនួន​៣​ដែល​ជ្រើស​រើស​យក​កីឡាករ​ជម្រើស​ជាតិ ម៉ែន សុផានិត​ ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ក្លិប។ ទី១. ផ្តល់​ឲ្យ​កីឡាករ​ទទួលបាន​ទី​កន្លែង​​ហ្វឹក​ហាត់​ពេញ​​ជា​មួយ​សម្ភារៈ​ទំនើប និង​ស្តង់ដា​អន្តរជាតិ​។ ការ​ផ្តល់​ជូន​នេះ​គឺ​​ដើម្បី​អភិវឌ្ឍ ដុស​ខាត និង​សម្រួចសមត្ថភាព​សម្រាប់​​​ត្រៀម​​ការ​ប្រកួត​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ ជា​ពិសេស ក្លិប​ទើប​តែ​បាន​នាំ​ចូលតាប​ប៊ីយ៉ា Legend Billiard ​ថ្មី​​ទំនើប​ផ្តល់​ឲ្យ​កីឡាករ​ហ្វឹក​ហាត់​ដិត​ដល់​ស្រប​តាម​ស្តង់ដា​អន្តរជាតិ។

ទី​២. ក្រៅ​ពី​ការ​ហ្វឹក​ហាត់​ផ្ទាល់​ខ្លួន ​កីឡាករ ម៉ែន​ សុផានិត ​​ក៏​នឹង​ជួយ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​ជំនាន់​ក្រោយ​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ក្លាយ​ជា​អត្តពលិកអាជីព។ យុវជន​​​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​មក​​តាមពី​​បណ្តា​ខេត្ត​នានា ប្រសិន​បើ​ចង់​ហ្វឹក​ហាត់​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​ក្លាយ​ជា​​អាជីព​គឺ​អាច​មក​ហ្វឹក​ហាត់​នៅ​ក្លិប​របស់​កញ្ញា​បាន។ ក្លិប​​ផ្តល់​ជូន​គ្រូ​បង្ហាត់ និង​ទី​កន្លែង​ហ្វឹក​ហាត់​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​​ការ​ចំណាយ​ផ្សេង​ៗ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។

ទី​៣. កីឡាករ ម៉ែន សុផានិត នឹង​​មាន​បេសកកម្ម​ផ្សព្វផ្សាយ​ពី​កីឡាស្នូកឃ័រ និង​ប៊ីយ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ក្លិប​ Lux98 Billiard ​ដែល​មាន​តាប​ប៊ីយ៉ា Legend Billiard ឲ្យ​យុវជន​​បាន​ស្គាល់ ដឹង និង​ចាប់​អារម្មណ៍​លេង​កីឡា​នេះ។

កញ្ញា ហេង ចាង សង្ឃឹម​ថា តាម​រយៈកិច្ច​សហប្រតិបត្តិការ​នេះ វិស័យ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា​នឹង​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​​ដើម្បី​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ និង​នាំ​មេដាយ​ជូន​ជាតិ។

ជា​មួយ​គ្នា​នេះ កីឡាករ ម៉ែន សុផានិត បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​ដែល​ទទួល​បាន​ការងារ​ដ៏​សំខាន់​ដែល​រួម​ចំណែក​ជួយ​ដល់​វិស័យ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា។ កាល​ពី​មុន​លោក​ហ្វឹក​ហាត់​នៅ​តាប​ប៊ីយ៉ា​មិនសូវ​ត្រូវ​តាម​កម្រិត​ស្តង់ដា​អន្តរជាតិ ដូច្នេះ​នៅ​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​ដែល​មាន​តាប​ទំនើប​ស្តង់​ដា​គឺ​បាន​ធ្វើ​ឲ្យ​លោក​​ហាក់​​​ដូច​ជា​ថ្មី​ប្លែក។

លោក​បាន​និយាយ​ថា ៖«ពេល​ខ្ញុំ​ក្លាយ​ជា BA ឲ្យ​ក្លិប Lux98 Billiard ​ដែល​​មាន​សម្ភារៈ​ហ្វឹក​ហាត់​ទំនើប​ត្រូវ​តាម​ស្តង់ដាគឺ​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ខ្ញុំ​កាន់​តែ​រីក​ចម្រើន។ ជា​ពិសេស​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺ​អាច​​ផ្តល់​ឲ្យ​ខ្ញុំ​មាន​​ទំនុក​ចិត្ត​ក្នុង​ការ​លេង​នៅ​​លើ​តាប​ដែល​យើង​ហ្វឹក​ហាត់​រាល់​ថ្ងៃ។ ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​ដែល​ក្លិប​​បាន​ផ្តល់​តម្លៃ​ដល់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​អាជីព​ម្នាក់​នៅ​កម្ពុជា»។

សូម​បញ្ជាក់​ថា កីឡាករ ម៉ែន សុផានិត បាន​ឈ្នះ​មេដាយ២​គ្រឿង​គឺ​មាស១ និង​សំរិទ្ធ១ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ លោក​បាន​ឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​គូ​បុរស Men’s Snooker Doubles និង​មេដាយ​សំរិទ្ធ​ លើ​វិញ្ញាសាបុរសឯកត្តជន Men’s Snooker Singles។ កីឡាករក៏​បាន​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ​ពី​ការ​ប្រកួត​​ក្នុង​​ស្រុក និង​ក្រៅ​ប្រទេស​ជា​ច្រើន។ សមិទ្ធផល និង​ស្នាដៃ​ជូន​ជាតិ​​ទាំង​នេះ​ហើយ​ទើប​បាន​ជាក្លិប Lux98 Billard ផ្តល់​តម្លៃ និង​ជ្រើស​រើស​​លោក​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​របស់​ខ្លួន​ដើម្បី​ជា​គំរូ​ដល់​យុវជនជំនាន់​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម